កាត្មាន់ឌូ៖ អាកាសចរណ៍ អន្តរជាតិចំនួន ៦ កាលពីពេលថ្មីៗនេះ បានប្រកាសពី ផែនការ របស់ពួកគេ ក្នុងការ ចាប់ផ្តើមធ្វើប្រតិបត្តិការ ក្នុងប្រទេសនេប៉ាល់។ នេះបើតាមការលើកឡើង ពីអ្នកនាំពាក្យក្រសួងវប្បធម៌ និង អាកាសចរណ៍ ស៊ីវិល លោក ម៉ូហាន គ្រីស្នា សាពកូតា នៅថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ ២០១៥។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា អាកាចរណ៍អន្តរជាតិថ្មីទាំង ៦ ដែល គ្រោងដាក់ ដំណើរការនោះរួមមាន អាកាសចរណ៍បី ដែលត្រូវបានអាជ្ញាធរអាកាសចរណ៍ ស៊ីវិល ទទួលស្គាល់ប្រតិបត្តិការរួចរាល់ គឺ Regent Airways (បង់ក្លាដែស), Malindo Air (ម៉ាឡេស៊ី), និង Mihin Lanka (ស្រីលង្កា)។
ដោយឡែក អាកាសចរណ៍ Himalayan Airlines របស់នេប៉ាល់, Go Air របស់ឥណ្ឌា និង Sichuan Air របស់ចិន ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីចេញប្រតិបត្តិការរបស់ខ្លួ
បន្ថែមពីនេះ វាក៏នឹងជួយអភិវឌ្ឍន៍ព្រលានយន្