Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឥណ្ឌូនេស៊ី នឹងកាត់ទោស ប្រហារជីវិត អ្នកជួញដូរ គ្រឿងញៀន ០៦នាក់

$
0
0

ហ្សាការតា៖ អគ្គព្រះរាជអាជ្ញាឥណ្ឌូនេស៊ី គឺលោក មូហាម៉េដ ប្រាសេតទីអូ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា ឈ្មួញជួញដូរ គ្រឿងញៀនចំនួន ០៦នាក់ នឹងត្រូវកាត់ទោស ប្រហារជីវិត នៅថ្ងៃអាទិត្យ សប្តាហ៍នេះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០១៥ បានឲ្យដឹងថា ការប្រហារជីវិតនឹងត្រូវធ្វើឡើង តំណាលគ្នា នៅថ្ងៃទី១៨ ខែមករា ខណៈឈ្មួញ០៥នាក់ ក្នុងចំណោម ០៦នាក់នោះ កំពុងឃុំខ្លួននៅពន្ធនាគារ នូសាក់កាំបាងហ្គាន់ និងម្នាក់ទៀតឃុំខ្លួន នៅពន្ធនាគារ បូយ៉ូឡាលី។

អគ្គព្រះរាជអាជ្ញារូបនោះបន្តថា ឈ្មួញគ្រឿងញៀនទំាង០៦នាក់នោះ គឺមានម្នាក់ជាជនជាតិឥណ្ឌូនេស៊ី និង០៥នាក់ទៀតជាជនបរទេស។

លោក ប្រាសេតទីអូ បន្ថែមថា ឈ្មួញគ្រឿងញៀនសរុបចំនួន ៦៤នាក់ហើយ ដែលត្រូវបានគេដាក់ចូលក្នុងបញ្ជីនៃទោសប្រហារជីវិត ដោយអាជ្ញាធរឥណ្ឌូនេស៊ី ក្នុងយុទ្ធនាការណ៍ប្រឆំាងនឹងសង្គ្រាមថ្នាំញៀន ក្នុងប្រទេសនេះ។

លោកថា ការចែកចាយ និងជួញដូរថ្នាំញៀនខុសច្បាប់ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា មានប្រមាណ ៤៥ភាគរយនៃពិភពលោកទំាងមូល៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>