ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុជា បាននិងកំពុងរៀបចំគម្រោងតបណ្តាញអគ្គិសនីពីក្រុងតា ខ្មៅ ទៅកាន់ក្រុងបាវិត ដោយចំណាយថវិកាប្រមាណ ៨៤,៥លានដុល្លារ ដើម្បីផ្គត់ផ្គង់លើតម្រូវការថាមពលអគ្គិ សនី សម្រាប់បម្រើវិស័យវេយនភណ្ឌកាត់ដេរ សណ្ឋាគារ និងវិស័យផ្សេងៗទៀត ខណៈបច្ចុប្បន្នកំពុងពឹងលើ ដង្ហើមអគ្គិសនីមកពីប្រទេសវៀតណាម។
លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា ក្នុងជំនួបជាមួយសហជីពធំៗ ចំនួន៦ ជជែក ពីការតបណ្តាញអគ្គិសនីទៅតាមបន្ទប់ជួលរបស់កម្មករនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០១៥នេះ បាន មានប្រសាសន៍ឲ្យដឹងថា អគ្គិសនីកម្ពុជា កំពុងចុះសិក្សាពីផលប៉ះពាល់ ដើម្បីតបណ្តាញអគ្គសិនីពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ក្រុងបាវិត មានថាមពល ១១៣គីឡូវ៉ុល។ ការតបណ្តាញនេះ នឹងត្រូវចំណាយរយៈពេលប្រមាណ ២ឆ្នាំកន្លះ។
អគ្គនាយកអគ្គិសនីរូបនេះ បានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្នអគ្គិសនី ដែលផ្គត់ផ្គង់នៅក្រុងក្រុងបាវិត បានទិញមកពីប្រទេសវៀតណាម ទំហំ ២០មេហ្កាវ៉ាត់ ក្នុងតម្លៃ ៩០០រៀលក្នុងមួយគីឡូវ៉ាត់។ បើតាមលោក កែវ រតនៈ ទោះបីរាជរដ្ឋាភិបាលទិញពីវៀតណាមថ្លៃយ៉ាងណាក្តី តែលក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃប្រមាណ ៦៥០រៀលប៉ុណ្ណោះ។
លោក កែវ រតនៈ បានបន្ថែមថា បច្ចុប្បន្ននៅក្រុងបាវិត កំពុងប្រឈមការខ្វះថាមពលអគ្គិសនី ហើយបានបញ្ជា ទិញ១០មេហ្កាវ៉ាត់បន្ថែមទៀតពីប្រទេសវៀតណាម តែវៀតណាមមិនលក់ឲ្យនោះទេ។
រាជរដ្ឋាភិបាល បានរំពឹងថា បន្ទាប់ពីបញ្ចប់ការតបណ្តាញអគ្គិសនីពីក្រុងតាខ្មៅ ទៅកាន់ក្រុងបាវិតរួចរាល់នោះ វា នឹងចូលរួមចំណែកជំរុញឲ្យសេដ្ឋកិច្ចនៅក្រុងបាវិត បានរីកចម្រើនថែមមួយកម្រិត ហើយក៏ជាការរក្សាបានសន្តិ សុខថាមពលក្នុងក្រុបាវិតផងដែរ។ នេះបើតាមការបញ្ជាក់ របស់លោក កែវ រតនៈ។
លោកអគ្គនាយកអគ្គនាយកអគ្គិសនី បានឲ្យដឹងផងដែរថា ទឹកប្រាក់ ៨៤,៥លានដុល្លារអាម៉េរិក ដែលប្រើសម្រាប់តបណ្តាញអគ្គិសនីទៅផ្គត់ផ្គង់នៅក្រុងបាវិតនេះ គឺជាកម្ចីរបស់ប្រទេសចិន៕
អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ