ភ្នំពេញ ៖ ដូចការប្ដេជ្ញារបស់ខ្លួនពេញ មួយថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នេះ តាំង ពីព្រឹករហូតដល់ថ្ងៃរសៀល អភិបាលរង ខណ្ឌទួលគោក លោក ប៉ាង លីដា បានបន្ដចុះរៀបចំ សណ្ដាប់ធ្នាប់ នៅផ្សារដើមគ ផ្លូវលេខ៣៣៦ និងនៅជុំវិញ ផ្សារនាគមាស ផ្លូវលេខ២៣៩-២៣៤ និង២៣១ ។
នេះជាថ្ងៃទី៩ហើយ ដែលអាជ្ញាធរខណ្ឌ ទួលគោក បានបន្ដវិធានការ រដ្ឋបាលដ៏ម៉ឺង ម៉ាត់របស់ខ្លួន លើការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវជុំវិញផ្សារ ដ៏មមាញឹក លើការលក់មុខទំនិញ ជាពិសេសបន្លែផ្លែឈើទាំងពីរនេះ ហើយនឹងបន្ដឈរជើង រហូត ដល់ថ្ងៃទី១៥ ពោលមានរយៈពេល១៥ថ្ងៃ ដែលក្រុមការងារ បន្ដអនុវត្ដនៅនឹងកន្លែង។
អភិបាលរង ខណ្ឌទួលគោក លោក ប៉ាង លីដា បានបង្ហាញជំហរដ៏រឹងម៉ាំថា អាជ្ញាធរ និងមិនដកថយ ចំពោះការងារសង្គមមួយនេះឡើយ ពោលនឹងមិនទុកឱ្យផ្លូវរបស់រដ្ឋទាំងនេះ ក្លាយទៅជាកម្មសិទ្ធិឯកជន របស់ក្រុមអាជីវករធ្វើការលក់ដូរនោះទេ។
លោក ប៉ាង លីដា បានបញ្ជាក់ថា តាំងពីព្រឹករហូតមដល់រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នេះ លោកបានដឹកនាំ ក្រុមការងារ ចុះបន្ដរៀបចំ សណ្ដាប់ធ្នាប់ និងណែនាំឱ្យបងប្អូន អាជីវករយល់កាន់តែខ្លាំង លើបញ្ហាមួយនេះ ដើម្បី ចូលរួមជាមួយ អាជ្ញាធរលើក តម្កើនសោភ័ណ្ឌភាពទីក្រុង។
សូមបញ្ជាក់ថា អាជ្ញាធរខណ្ឌទួលគោក បានបើកយុទ្ធនាការ លើការងារសង្គមមួយ នេះ តាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ហើយសន្យាថា នឹងបន្ដឈរ ជើងក្នុងរយៈ ពេលកន្លះខែ ធ្វើយ៉ាងណាឱ្យតាមផ្លូវទាំង នេះ ដែលពីមុនមិនអាច ធ្វើដំណើរបានព្រោះ តែការលក់ដូររបស់អាជីវករអាចធ្វើចរាចរ ឡើងវិញជាធម្មតា៕