Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ ប្រារព្ធពិធី ប្រកាសតែងតាំង មេបញ្ជាការរង ១រូប និងអនុប្រធាន មន្ទីរសម្ភារ បច្ចេកទេស១រូប

$
0
0

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នេះនៅក្នុងបញ្ជាការអ ហខេត្តបន្ទាយមានជ័យ បានប្រារព្វពិធី ប្រកាសតែងតាំង មេបញ្ជាការរង១រូប និងអនុប្រធានមន្ទីរសម្ភារបច្ចេកទេស១រូប ក្រោយអធិបតីភាព លោកនាយឧត្តមសេនីយ៍ប្រាក់ សិទ្ធតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍សៅ សុខា
លោកគោ ស៊ុំ សារឿត អភិបាលខេត្ត លោកផាន់ ភិរម្យ ព្រះរាជអាជ្ញារង អមសាលាដំដូងខេត្ត លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអ ហខេត្ត និងអស់លោកមេបញ្ជាការរង នាយ នាយរង អ ហ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ អ.ហ ខេត្តបានថ្លែងថា ថ្មីនេះកមងកម្លាំង អ.ហ របស់យើងកំពុងតែ ប្រឹងប្រែងការបង្ក្រាបបទល្មើស ជាក់ស្តែងជាច្រើន ក្នុងនោះកងកម្លាំង កំពុងបង្កើនការងារហ្វឹកហ្វឺន  ការងារអប់រំ នយោបាយ សតិអារម្មណ៍ ការងារស្អាតស្អំផ្ទៃក្នុង មន្ត្រីកងរាជអាវុធហត្ថ ក្នុងលោកបានបញ្ជាក់ថា កងរាជអាវុធហត្ថយើងនៅបន្ត ដូចជា ការងារសប្បុរសធម៌ បន្តការងារការយតចិត្តទុក្ខ ពីសុខភាពចំពោះកងកម្លាំង បន្តការងារដាំដុះនៅក្នុងអង្គភាព បន្តការងារសំណង់សេសសល់ផ្សេងៗ ។

បន្ទាប់មក ក៏មានពិធីប្រកាសតែងតាំង មុខតំណែងលោកអនុសេនីយ៍ទោ សរ ប៊ុនសឿង ជាមេបញ្ជាការរង អ.ហ ខេត្ត និងបំពាក់ឋានន្តរសក្តិ និងតែងតាំងមុខងារ ជូនលោកអនុសេនីយ៍ឯក ប៊ុន ណាំអៀង ថ្នាក់វរសេនីយ៍ត្រី ជាអនុប្រធានមន្ទីរសម្ភារ បច្ចេកទេស។

លោកអនុសេនីយ៍ទោ សរ ប៊ុនសឿង ជាមេបញ្ជាការរង អ.ហខេត្ត  និងលោកវរសេនីយ៍ត្រី ប៊ុន ណាំអៀង បានឡើងប្តេជ្ញាចិត្ត រួមមាន ប្តេជ្ញាចិត្ត គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្ត គោរពវិន័យ អនុវត្តន៍បទបញ្ជា សីលធម៌ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្ត ខិតខំបំពេញភារកិច្ចរបស់ខ្លួន ឲ្យសមទៅតាមទំនុកទុកចិត្ត ដែលថ្នាក់លើបានប្រគល់ឲ្យ។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ប្រាក់ សិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ ពីនាយឧត្តមសេនីយ៍ សៅ សុខា បានជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំង អ.ហទាំងអស់ ត្រូវខិតខំប្រឹងប្រែងការពារ សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស និងចេះវិភាគបទល្មើសរួមគ្នា អំពីចំណុចខ្លាំង ចំណុចខ្សោយ ទាំងមិត្ត ទាំងសត្រូវឲ្យបានច្បាស់លាស់។

នាយឧត្តមសេនីយ៍ បានកោសសរសើរ ចំពោះកងកម្លាំង អ.ហ ខេត្តបន្ទាយមានជ័យ ចំពោះការងារសប្បុរសធម៌ និងអប់អរ ចំពោះលោកទាំងពីរ បានឡើងតួនាទីផងដែរ។ លោកនាយឧត្តមសេនីយ៍បានសង្គាត់ធ្ងន់ថា ប្រសិនជាកងកម្លាំងណាម្នាក់ បានប្រព្រឹត្តការប្រើប្រាស់គ្រឿងញៀន និងត្រូវអង្គភាពបណ្តេញចេញពីអង្គភាពភ្លាមៗ និងបានកោសសេសើរ ចំពោះលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបង្សល់ទុកស្នាដៃជាច្រើន នៅក្នុងខេត្ត គ្រប់សព្វ ការរីកចំរើន មិនថាក្នុងអង្គភាព មិនថាការងារសប្បុរសធម៌ និងការសំណង់ផ្សេងៗផងដែរ។

ក្នុងឱកាសនោះ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងកងកម្លាំង អ.ហ សព្វថ្ងៃនេះ គឺបានសហការ រវាងអាជ្ញាធរ និងកម្លាំងនគរបាល និងស្ថាប័នផ្សេងៗ បានល្អប្រសើរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>