ភ្នំពេញ ៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គិសនី អគ្គនាយកកម្ពុជា បានធ្វើការណែនាំ ឲ្យមន្រ្តីរបស់ខ្លួននៅទូទាំងប្រទេស ត្រូវផ្គត់ផ្គងឲ្យប្រជាពលរដ្ឋគ្រប់គ្រាន់ និងទាន់ពេលវេលា ដើម្បីបំពេញតម្រូវការពួកគាត់។
យោងតាម សេចក្តីជូនដំណឹងរបស់ លោក កែវ រតនៈនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នេះបាន ឲ្យដឹងថា ការផ្តល់សេវាភ្ជាប់ ចរន្តអគ្គិសនីថ្មី ក៏ដូចជាការផ្តល់សេវាគាំទ្រ ដទៃទៀតត្រូវធ្វើឲ្យ បានរួសរាន់តាមគោលការណ៍។ ការយកថ្លៃសេវា ដាច់ខាតត្រូវអនុវត្តន៍ តាមការកំណត់ផ្លូវ ការជាធរមាន , មិនអនុញ្ញាតឲ្យយកនាឡិកា ស្ទង់មតិមកពិនិត្យ ហើយទុកឲ្យអតិថិជន រង់ចាំជាដាច់ខាត ហាមយកថវិកា ពីអតិថិជនក្នុងកិច្ចការនេះ។
លិខិតខាងលើបន្តថា រាល់ការប្តូរហ្វុយស៊ីប និងឌីស្យុងទ័រថ្មី ឬឧបករណ៍រណបឯ ទៀតៗ ដែលជាភារកិច្ចរបស់អគ្គិសនីកម្ពុជា ក៏ត្រូវធ្វើភ្លាមៗ , ត្រូវត្រៀមបើកសម្ភារបរិក្ខារអគ្គិសនី ទុកបំរុងសម្រាប់ផ្តល់សេវាបន្ទាន់ នៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យជាតិ៕