Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

USAID ជួយសាកលវិទ្យាល័យ នៅកម្ពុជាដាក់បញ្ចូល កម្មវិធីបម្រែបម្រួល អាកាសធាតុទៅក្នុង កម្មវិធីសិក្សា

$
0
0

ភ្នំពេញ៖ សាកលវិទ្យាល័យ៨នៅកម្ពុជា បានជួបជុំគ្នាដើម្បីជំរុញ ការអប់រំលើបម្រែបម្រួល អាកាសធាតុនៅក្នុងប្រទេស តាមរយៈការសម្ភោធ កម្មវិធីសិក្សាអំពីបម្រែបម្រួល អាកាសធាតុដែល បង្កើតឡើងដោយមាន ការគាំទ្រពីកម្ម វិធីការបញ្ចេញឧស្ម័នតិច ពីព្រៃឈើក្នុង ទ្វីបអាស៊ី របស់ទីភ្នាក់ងារសហរដ្ឋ អាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID LEAF) គម្រោងគាំទ្រព្រៃឈើនិងជីវចម្រុះ (USAID SFB) និងដៃគូសាកលវិទ្យាល័យនៅអាស៊ី។

បណ្តាអ្នកអប់រំបានប្រកាសសម្ភោធកម្មវិធីសិក្សានេះ នៅក្នុងសិក្ខាសាលាជាតិស្តីពីកាជំរុញ ការអប់រំពី បម្រែបម្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដែលធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) រៀបចំ ឡើងដោយ USAID LEAF, USAID SFB, RUPP និង មហាវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ។
រយៈពេល២ឆ្នាំនេះ សាស្ត្រាចារ្យ និង អ្នកឯកទេសខាងព្រៃឈើនិងបម្រែបម្រួលអាកាសធាតុ មកពី សាកលវិទ្យាល័យចំនួន១៤ ពីប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម ម៉ាឡេស៊ី និង ប៉ាពួញូហ្គីណេបាន សហការ បង្កើតកម្មវិធីសិក្សាផ្នែកបម្រែបម្រួលអាកាសធាតុនេះ។ កម្មវិធីនេះនឹងត្រូវយកមកប្រើ ដើម្បីបណ្តុះបណ្តាល អ្នកវិជ្ជាជីវៈខាងបម្រែបម្រួលអាកាសធាតុជំនាន់ក្រោយនៅក្នុងតំបន់។

បណ្ឌិត សៀក សូផាត ប្រធាននាយកដ្ឋានគ្រប់គ្រង-អភិវឌ្ឍន៍ធនធានធម្មជាតិនៅ សកលវិទ្យា ល័យ ភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថា “សម្ភារៈសិក្សានេះផ្តល់សារៈសំខាន់២៖ ទី១គឺចំណេះដឹង ខាងទ្រឹស្តី និង ទី២គឺជំនាញអនុវត្តសម្រាប់សាស្ត្រាចារ្យក្នុងការបង្រៀនមុខវិជ្ជានេះ។ ជាមួយនឹងសម្ភារៈសិក្សាដ៏សំបូរបែបនេះ សាស្ត្រាចារ្យកម្ពុជាអាចជួយសិស្សរបស់ខ្លួន ឲ្យប្រើប្រាស់ចំណេះដឹង ជំនាញ និង ឥរិយាបទនៅក្នុងការងារជាក់ស្តែងរបស់ពួកគេដើម្បីដោះស្រាយ បញ្ហាបម្រែបម្រួលអាកាស ធាតុអោយមាននិរន្តរភាព។
តំណាងមកពីសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា យល់ពីដំណើរការបង្កើតកម្មវិធីសិក្សាក្នុង តំបន់ព្រមទាំងសៀវភៅមេរៀន (module) ទាំង៤ ដែលមាន៖ បម្រែបម្រួលអាកាសធាតុជាមូលដ្ឋាន សុវត្ថិភាពសង្គមនិងបរិស្ថាន ការរៀបចំផែនការប្រើដីដែលបញ្ចេញកាបូនតិច និង ការវាស់និងត្រួត ពិនិត្យ បរិមាណជាតិកាបូន។
លោក បណ្ឌិត សុខ វ៉ាន់នី នាយករងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមាន ប្រសាសន៍ថា “យើងទាំងអស់គ្នាដឹងថាការបម្រែបម្រួលអាកាសធាតុមានភាពមិនច្បាស់លាស់។ ហេតុនេះ ហើយទើបយើងត្រូវការកម្មវិធីសិក្សាដែលមានរចនាសម្ព័ន្ធបែបនេះ ដែលមានពន្យល់ពីមូលហេតុនិងផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ ព្រមទាំងពីវិធានការឆ្លើយតបប្រកបដោយប្រសិទ្ធិភាព។
សិក្ខាសិលាជាតិនេះជាកម្មវិធីទី១ នៅក្នុងបណ្តាកម្មវិធីបណ្តុះបណ្តាលផ្សេងៗដែលនឹងធ្វើឡើងដោយអ្នកបណ្តុះបណ្តាលនិងអ្នកសម្របសម្រួលសំខាន់ៗមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានចូលរួមយ៉ាងសកម្មនិងបានទទួលការបណ្តុះបណ្តាលពី USAID LEAF។ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកគ្រប់គ្រងនិងដឹកនាំមហាវិទ្យាល័យ មកពីសាកលវិទ្យាល័យទាំង៦ផ្សេងទៀតនៅកម្ពុជា មាន សាលាកសិកម្មជាតិព្រែកលាប សាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យមានជ័យ សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យកំចាយមារជាស៊ីម និង សាលាកសិកម្មជាតិកំពង់ចាម បានចូលរួមជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅក្នុងសិក្ខាសាលានេះ។ សិក្ខាសាលានេះក៏បានជួយបណ្តុះបណ្តាលមន្ត្រីរដ្ឋាភិបាល អ្នកវិជ្ជាជីវៈគ្រប់គ្រងធនធានធម្មជាតិ និង បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមកពីប្រទេសកម្ពុជផងដែរ។
USAID LEAF ជាកិច្ចព្រមព្រៀងសហការរយៈពេល៥ឆ្នាំ ឧបត្ថម្ភថវិកាដោយ បេសកកម្មអភិវឌ្ឍតំបន់ទ្វីប អាស៊ីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) អនុវត្តដោយ Winrock International ដៃគូជាមួយ អង្គការអភិវឌ្ឍន៍ហូឡង់ (Netherlands Development Organization), Climate Focus, and RECOFTC - The Center for People and Forests។ USAID LEAF អនុវត្តវិធីសាស្ត្រតំបន់ដើម្បីជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះ កញ្ចក់ពីការប្រើប្រាស់ដី ព្រៃឈើពីបណ្តាប្រទេសទាំង៦៖ កម្ពុជា ឡាវ ម៉ាឡេស៊ី ប៉ាពួញូហ្គីណេ ថៃ និង វៀតណាម។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>