Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ស៊ូប៊ែឌី ព្រួយបារម្ភចំពោះជន ជាតិម៉ុងតាញ៉ា

$
0
0

ភ្នំពេញ៖ នៅក្នុងសន្និសីទជាលើកចុងក្រោយ បន្ទាប់ពីបានបំពេញបេសកកម្ម អស់រយៈពេល ៦ឆ្នាំអ្នករាយការណ៍ពិសេស អង្គការ    សហ ប្រជាជាតិ ទទួលបន្ទុកកិច្ចការ សិទ្ធិមនុស្ស ប្រចាំកម្ពុជា លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌីបានលើកឡើងពីក្តីបារម្ភរបស់ខ្លួន ចំពោះ ជន ជាតិម៉ុងតាញ៉ា ដែលបានភៀសខ្លួនពីប្រទេសវៀតណាម ចូលមកកម្ពុជាជាបន្តបន្ទាប់ ហើយកំពុងរស់នៅក្នុងព្រៃ ស្ថិតនៅខេត្ត រតនគិរី។

លោកបានមានប្រសាសន៍ក្នុងសន្និសីទ ដែលធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥តាមរយៈអ្នកបកប្រែថា «ខ្ញុំមានក្តីបារម្ភចំពោះអ្នកមកកម្ពុជា(ជនជាតិម៉ុងតាញ៉ា) គួរតែបានទទួលការស្វាគមន៍និងទទួលបានការអនុវត្តទៅតាមផ្នែកច្បាប់។ ប្រទេសកម្ពុជា មានកាតព្វកិច្ចផ្នែកផ្លូវច្បាប់ក្នុងការការពារសិទ្ធិមនុស្ស និងការប្រព្រឹត្តទៅលើ ពួកគេដោយភាពយុត្តិធម៌»។

លោកបន្តថា សង្ឃឹមថាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ និង ក្រសួងមហាផ្ទៃ របស់កម្ពុជា នឹងជួបជាមួយជនជាតិម៉ុង តាញ៉ាក្រុមទី១ ដែលបានមកដល់ប្រទេសកម្ពុជាមុនគេ ហើយ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងនឹងបន្តធ្វើជាមួយទៀតលើបញ្ហានេះ។

លោកសង្ឃឹមថា នឹងមិនមានការបណ្តេញអ្នកណាម្នាក់ចេញពីកម្ពុជាមុននឹងមិនបានធ្វើការវិនិច្ឆ័យ ឲ្យបានច្បាស់លាស់។

សូមបញ្ជាក់ផងដែរថា ក្រោមការសហការយ៉ាងល្អរវាងក្រសួងមហាផ្ទៃកម្ពុជា និងមន្រ្តីអង្គ ការសហប្រជាជាតិ ជនជាតិម៉ុងតាញ៉ាចំនួន ១៣នាក់ ដែលលាក់ខ្លួនក្នុងព្រៃក្នុងខេត្ត រតនៈគិរី បានចេញមកជួបមន្រ្តីទំាងនោះដោយសុវត្ថិភាព និងកំពុងចុះឈ្មោះដោយនាយក ដ្ឋានជនភៀសខ្លួនរបស់រាជរដ្ឋាភិបាល ជាមួយនឹងដំណើរការស្នើសុំ សម្រាប់ទទួលបានសិទ្ធិជ្រកកោនផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>