Quantcast
Viewing all articles
Browse latest Browse all 8042

អ៊ីរ៉ង់នឹងបង្កើននូវ សារធាតុអ៊ុយរ៉ាញ៉ូម ឲ្យច្រើនបំផុត ស្របតាមតម្រូវការ

តេអ៊ីរ៉ង់ៈ ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ ហៅកាត់ថា AEOI លោក Fereidoon Abbasi បាននិយាយកាលពីថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១២កន្លងទៅថា រដ្ឋាភិបាលតេអ៊ីរ៉ង់ នឹងបន្តក្នុងការបង្កើននូវសារធាតុអ៊ុយរ៉ាញ៉ូម ក្នុង កម្រិតមួយខ្ពស់ តាមតម្រូវការដែលខ្លួនចង់បាន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ បានឲ្យដឹងដោយដកស្រង់នូវសំដីរបស់ លោក Abbasi ថា សារធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងផលិតនូវសារធាតុអ៊ុយរ៉ាញ៉ូម ប្រមាណ២០ភាគរយ ឲ្យបាន ច្រើនបំផុតតាមសេចក្តីត្រូវការរបស់ខ្លួន។

លោកបានបន្តថា ការផលិតនូវសារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់យកប្រើប្រាស់ ដើម្បីការសិក្សាស្រាវជ្រាវជាសិទ្ធិរបស់ ប្រជាជាតិអ៊ីរ៉ង់ ហើយរដ្ឋាភិបាលតេអ៊ីរ៉ង់មួយនេះ នឹងបន្តក្នុងការការពារសិទ្ធិរបស់ខ្លួន។

លោកបានបន្ថែមថា អ៊ុយរ៉ាញ៉ូម បរិមាណ២០ភាគរយនេះ មិនមែនជាបញ្ហាសម្រាប់ប្រទេសលោកខាងលិច ក្នុង ការយល់ព្រម ឬប្រឆាំង និងការស្វែងរកជំហរណាមួយនោះទេ។ ប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោក បាន រៀបចំនូវកិច្ចប្រជុំជាច្រើនលើក ដើម្បីធ្វើការព្រមព្រៀង ក្នុងគោលដៅចង់ឲ្យអ៊ីរ៉ង់បញ្ឈប់នូវការផលិតអាវុធនុយក្លេ អ៊ែរ ប៉ុន្តែប្រទេសអ៊ីរ៉ង់ នៅតែប្រកាន់ជំហរការពារសិទ្ធិរបស់ខ្លួនជានិច្ច។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់ខ្លួន បានចោទ ប្រកាន់ប្រទេសអ៊ីរ៉ង់ ថា បានផលិតអាវុធនុយក្លេអ៊ែរដោយលួចលាក់ ក្រោមលេសថា ជាកម្មវិធីរបស់ជនស៊ីវិល។ ដោយឡែកប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសរងការចោទប្រកាន់បានសម្តែងការប្រឆាំងដាច់ខាត ចំពោះការចោទ ប្រកាន់នេះ៕

Image may be NSFW.
Clik here to view.
Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles