Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សមត្ថកិច្ច ចុះបង្ក្រាបទីតាំង ភ្នាល់កីឡាប្រដាល់ ក្នុងហាងកាហ្វេ នៅស្រុកថ្មគោល

$
0
0

បាត់ដំបង ៖ កម្លាំងនគរបាល បង្ការបង្រ្កាប ស្នងការខេត្ត បានចុះបង្ក្រាបទីតាំងល្បែងភ្នាល់កីឡាប្រដាល់ តាមទូរ ទស្សន៍ ក្នុងហាងកាហ្វេមួយកន្លែង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ នៅចំណុចតាម បណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល និងបានឃាត់ខ្លួនម្ចាស់ហាង និងអ្នកញៀន ល្បែងសរុប ៥នាក់ នាំយកមកស្នងការខេត្ត ដើម្បីចាត់ការតាមច្បាប់ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ នៅចំណុចតាម បណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល កម្លាំងនគរបាលបង្ការបង្រ្កាប ស្នងការខេត្ត បានចុះបង្ក្រាបទីតាំង ល្បែងភ្នាល់កីឡាប្រដាល់តាមទូរទស្សន៍ ក្នុងហាងកាហ្វេមួយកន្លែង ដែលមានម្ចាស់ឈ្មោះ ណាំ ហូយ ភេទប្រុស អាយុជាង ៧០ឆ្នាំ ព្រមទាំងបានឃាត់ខ្លួនទាំងម្ចាស់ និងអ្នកញៀនល្បែងភ្នាល់ដាក់លុយ កីឡា ប្រដាល់តាមទូរទស្សន៍ចំនួន ៥នាក់ បន្ទាប់ពីបានទទួលបណ្តឹង ពីប្រជាពលរដ្ឋរួចមក ។

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា រយៈពេលកន្លងមក ទីតាំងភ្នាល់កីឡាប្រដាល់តាមទូរទស្សន៍ផ្សេងៗ ឬកន្លែងលេង ល្បែង បៀរអាប៉ោង កន្ទុយលេខ មាន់ជល់ សមត្ថកិច្ចនគរបាលស្រុកថ្មគោល ធ្លាប់បានចុះណែនាំ ឲ្យធ្វើកិច្ចសន្យា ឈប់លេងបន្តទៀត ឬចុះបង្ក្រាបព្រមទាំងធ្វើការផាកពិន័យតាមច្បាប់ តែកន្លែងមួយនេះ សមត្ថកិច្ចនគរបាលស្រុក មិនដែលចុះបង្រ្កាបទេ ព្រោះម្ចាស់ទីតាំងមួយនេះ ជាប់សាច់ញាតិជាមួយនឹងអធិការរងស្រុកថ្មគោលម្នាក់ ទើបគេមិន បង្រ្កាប គឺទុកឲ្យលេងយ៉ាងសប្បាយ ធ្វើឲ្យមានការរិះគន់ពីមជ្ឈដ្ឋាន ប្រជាពលរដ្ឋមួយចំនួន នៅក្នុងស្រុកផងដែរ ។

បើតាមប្រភពព័ត៌មានក្រៅផ្លូវការមួយ បានឲ្យដឹងថា ទីតាំងហាងកាហ្វេភ្នាល់កីឡាប្រដាល់ តាមទូរទស្សន៍មួយនេះ បើកលេងបានរលូន ដោយសារតែមានការបើកដៃ ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំតាម៉ឺន និងអាងខ្នងអធិការរងស្រុក ម្នាក់នេះផងដែរ ។ ដោយសារតែសមត្ថកិច្ចស្រុកថ្មគោលខ្លួនឯង មិនព្រមធ្វើការបង្ក្រាបនេះហើយ ទើបកម្លាំងសមត្ថ កិច្ច មកពីស្នងការខេត្តទៅបង្រ្កាបជំនួស ។

គួរបញ្ជាក់ផងដែរថា រយៈពេលកន្លងមក សមត្ថកិច្ចនគរបាលស្រុកថ្មគោល ពុំសូវសហការផ្តល់ព័ត៌មាន ដល់អ្នកសារ ព័ត៌មានឡើយ ពេលខ្លះហាក់បីដូចជាមានការលាក់ព័ត៌មាន ពេលខ្លះទៀត ឆ្លើយថា ថ្នាក់លើហាមមិនឲ្យអ្នកសារព័ត៌ មានចូលយកព័ត៌មានទេ ទោះជារឿងនោះ ត្រូវបញ្ជូនបន្តដើម្បីចាត់ការតាមច្បាប់ក៏ដោយ ។

គេសង្កេតឃើញថា រយៈកាលកន្លងមក នៅស្រុកមួយចំនួនផ្សេងទៀត គឺសមត្ថកិច្ចស្រុក មិនសូវបានចុះបង្រ្កាបស្រុក ខ្លួនឯងនោះទេ គឺឃើញតែកម្លាំងសមត្ថកិច្ច ចុះពីខេត្តទៅបង្រ្កាបជំនួសរហូត មិនដឹងថា មានការទើសទាល់ ឬក៏ប៉ះ ឆ្នាំងបាយរបស់ពួកគេក៏មិនដឹង ។

ប្រជាពលរដ្ឋមួយចំនួន គេរង់ចាំមើលថា តើម្ចាស់ទីតាំងហាងកាហ្វេភ្នាល់កីឡាប្រដាល់ តាមទូរទស្សន៍មួយនេះ តើថ្នាក់ លើចាត់ការយ៉ាងណាដែរ ព្រោះកន្លងមក ការបង្រ្កាបកន្លែងល្បែងស៊ីសង ដូចជា កន្លែងកត់កន្ទុយលេខ ជល់មាន់ បៀ អាប៉ោង ឬល្បែងស្រដៀងៗគ្នានេះ ពេលខ្លះត្រូវបានអប់រំដោះលែងឲ្យទៅផ្ទះវិញ  ពេលខ្លះទៀត ត្រូវបញ្ជូនទៅ តុលា ការ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>