ភ្នំពេញ៖ ក្រុមហ៊ុន KTM នៅរសៀលថ្ងៃទី២៤ ខែមករា នេះ បានបង្ហាញ ការសម្តែងម៉ូតូលំដាប់ថ្នាក់អន្តរជាតិ ជាលើកដំបូងនៅប្រទេសកម្ពុជា ដោយមានការចូលរួមរបស់លោក Rok ដែលជាអ្នកសម្តែងម៉ូតូដ៏មាន ប្រជាប្រិយភាពមកពីអឺរ៉ុប។
ការសម្តែងម៉ូតូលំដាប់ថ្នាក់អន្តរជាតិនេះ លោក Rok បានដឹកនាំក្បួនម៉ូតូចេញពីហាងម៉ូតូ KTM សាខាអូឡាំពិក ឆ្ពោះទៅកាន់មជ្ឈមណ្ឌល កោះពេជ្រ ដែលជាទីកន្លែងសម្ដែងម៉ូតូ។
ប្រធាផ្នែក ប្រតិបត្តិការ នៃក្រុមហ៊ុន KTM កម្ពុជា អ្នកស្រី ខែក ចាន់សូរិយ៉ា បានថ្លែងថា ក្រុមហ៊ុន KTM កម្ពុជា មានកិត្តិយសណាស់ដែល លោក Rok បានមកសម្ដែងម៉ូតូក្នុងប្រទេសកម្ពុជា ដើម្បីជំរុញឲ្យអ្នកជិះម៉ូតូទាំងអស់ គ្នាមានភាពរីករាយ និងជាពិសេសចំពោះអ្នកជិះម៉ូតូ KTM ដែលពួកគាត់ បានទន្ទឹងងរង់ចាំវត្តមានតារាសម្ដែងម៉ូតូ របស់ខ្លួន នៅកម្ពុជា។
អ្នកជិះម៉ូតូមួយរូបដែលបានគាំទ្រ KTM បាននិយាយថាវាពិជាអស្ចារ្យខ្លាំងណាស់ សម្រាប់រូបគាត់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ពីព្រោះគាត់បានយល់ដឹងនូវទិចនិចជាច្រើនពីការបង្ហោះម៉ូតូ ដោយលោក Rok ក៏ដូចជាការសម្ដែងផ្ទាល់ពីគាត់។ លោកបន្តរទៀតថា ការបង្ហាញម៉ូតូមិនមែនត្រឹមតែជាការកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអនុញ្ញាតឲ្យគាត់ បានយល់ដឹង បន្ថែមទៀតអំពី ឥទិពលនឹងលក្ខណៈរឹងមាំរបស់ម៉ូតូ KTM ។
ប្រធានផ្នែក ប្រតិបត្តិការ នៃក្រុមហ៊ុន KTM កម្ពុជា ក៏បានបញ្ជាក់ផងដែរថា ក្រោយពីការបង្ហាញ ការសម្តែងម៉ូតូ លំដាប់ថ្នាក់អន្តរជាតិនៅភ្នំពេញ ដោយមានការចូលរួមដោយលោក Rok នៅថ្ងៃទី២៤នេះ KTM នឹងមានការបង្ហាញ សម្ដែងប៉ូតូដ៏អស្ចារ្យ មួយទៀត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៥ នៅព្រលានយន្តហោះចាស់ ខេត្ត បាត់ដំបង៕