តាកែវ៖ មេបញ្ជាការកងរាជអាវុធហត្ថ (អ.ហ) ស្រុកអង្គរបូរី លោក សុខ ឡេះ ដែលល្បីល្បាញខាងរកស៊ីបទ ល្មើសនេសាទដុះស្លែរាប់សិបឆ្នាំនៅក្នុងខេត្តតាកែវនោះ ត្រូវបានក្រុមប្រជាពលរដ្ឋខ្មែរ និង វៀតណាម បាននាំគ្នា ធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការដាក់ប៉ុស្តិ៍ «កុងត្រូលជជុះ» ជំរិតយកលុយពីប្រជាពលរដ្ឋដឹកទំនិញ តាមតំបន់ព្រំ ដែន។
យោងតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ប៉ុស្តិ៍ច្រករបៀង «ឆែ១» ដែលលោកមេបញ្ជាការស្រុកអង្គបូរី សុខ ឡេះ ដាក់នេះ ស្ថិតនៅក្នុងឃុំបូរីជលសា ស្រុកបូរីជលសា ជាប់ព្រំដែនប្រទេសវៀតណាម។ ប៉ុស្តិ៍នេះ មាន មនុស្សពីរទៅបីនាក់ ជាសាច់ញាតិរបស់លោក សុខ ឡេះ ចាំស្ទាក់យកលុយពីទូកដឹកទំនិញ គ្រប់ប្រភេទ ដែល ឆ្លងកាត់។
ប្រភពពីប្រជាពលរដ្ឋបានបន្តថា ក្នុងទូកចំណុះ៥០តោន ត្រូវបង់លុយឲ្យលោក សុខ ឡេះ ពី៤ម៉ឺន ទៅ៥ម៉ឺន រៀល និងទូកចំណុះតូចៗត្រូវបង់១ម៉ឺន ទៅ២ម៉ឺនរៀល អាស្រ័យប្រភេទទំនិញនៅលើទូក។ បើមានម្ចាស់ទូក ណា មិនឲ្យប្រាក់ គឺក្រុមលោក សុខ ឡេះ និងកាក់ទូកនេះ ទុកនៅកន្លែងប៉ុស្តិ៍នោះតែម្ដង។ កុងត្រូលជជុះនៅ លើផ្ទៃទឹកនេះ ត្រូវបានលោក សុខ ឡេះ ដាក់ជំរិតយកលុយពីប្រជាជនរាប់សិបឆ្នាំមកហើយ។
ក្រុមប្រជាពលរដ្ឋបានសំណូមធឲ្យអាជ្ញាខេត្តតាកែវ ជួយដកប៉ុស្តិ៍លោក សុខ ឡេះ នេះចេញផង ជាពិសេសពួក គាត់សំណូមពដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមានចំណាត់ ការទៅលើបុគ្គល សុខ ឡេះ នេះផង ព្រោះកន្លងមកមេកងរាជអាវុធហត្ថស្រុកអង្គបូរី រូបនេះ បានប្រព្រឹត្តបទ ល្មើសនេសាទយ៉ាងល្បីល្បាញលើផ្ទៃទឹកក្នុងខេត្តតាកែវ រាប់សិបឆ្នាំហើយ គ្មានថ្នាក់ដឹកខេត្ត ឬតុលាការមានចំ ណាត់ការឡើយ។ ផ្ទុយទៅវិញបុគ្គលនេះ មានតែឡើងឋានៈរហូត ព្រោះតែគេមានលុយអាចសូកប៉ាន់ថ្នាក់ដឹក នាំខិលខូចមួយចំនួន ដើម្បីបានឡើងតំណែងរហូតដល់ក្លាយជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គបូរីដល់ សព្វថ្ងៃនេះ។
ពាក់ព័ន្ធការលើកឡើង ពីប្រជាពលរដ្ឋខាងលើ មជ្ឈមណ្ឌុលព័ត៌មានដើមអម្ពិលមិនអាចទាក់ទងសុំការបំភ្លឺពីមេ បញ្ជាការស្រុកអង្គបូរី លោក សុខ ឡេះ បានទេ ដោយលេខទូរស័ព្វរបស់លោកមិនអាចហៅចូលបាន៕