គ្រីត៖ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ISIS នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥ នេះ បាន ធ្វើការបោក គ្រាប់បែកកម្ទេច អគារវិមានដ៏ប្រណិត របស់អតីតប្រធានាធិបតី អ៊ីរ៉ាក់ លោក សាដាម ហ៊ូសេន ចំនួន៩កន្លែងក្នុងស្រុកទីគ្រីត ដែលជា ស្រុកកំណើតរបស់ មេដឹកនាំ រូបនេះផ្ទាល់តែម្តង។
មូលហេតុដែលពួកសកម្មប្រយុទ្ធទាំងនោះ បានលួចដាក់បង្កៃគ្រាប់បែគឲ្យផ្ទុះ ដោយសារតែ ទីតាំងទាំងអស់ ត្រូវបាន យោធាអ៊ីរ៉ាក់ ប្រើប្រាស់ដើម្បីជាមូលដ្ឋាន បញ្ជាការយោធា ហើយវាមិនមែនមាន តែ៩កន្លែងនោះទេ ដោយគ្រាន់ តែក្នុងស្រុកកំណើត សាដាម នោះ គឺមានវិមានប្រណិត ចំនួន ៧៩ កន្លែងឯណោះ ហើយភាគច្រើនស្ថិត នៅតាមដងទន្លេ ទីគ្រីស ក្នុងស្រុក ទីគ្រីត ដែល មានចម្ងាយ ១៧០ គីឡូម៉ែត្រពីរដ្ឋធានី បាកដាដ៕