Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អូស្រ្តាលី និងអង់គ្លេស បញ្ជាក់ជាថ្មី អំពីភាពជាដៃគូ ស្អិតរមួត លើបញ្ហាសន្តិសុខ

$
0
0

កង់បេរ៉ា៖ ប្រទេស អូស្រ្តាលី និងចក្រភពអង់គ្លេស បានអះអាងជាថ្មី នៅក្នុងកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តីប្រចាំឆ្នាំ នៅថ្ងៃចន្ទ ទី០២ថា ប្រទេសទំាងពីរនឹងរក្សាភាព ជាដៃគូស្អិតរមួត ទៅលើបញ្ហាសន្តិសុខ និងបញ្ហានយោបាយ ការបរទេស។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងដោយ ផ្អែកតាមសេចក្តី ថ្លែងការណ៍រួមនៃកិច្ចពិគ្រោះយោបល់រវាងអូស្រ្តាលី និងអង់គ្លេស លើកទី៧ នៅទីក្រុង ស៊ីដនី ដោយសង្កត់ធ្ងន់ថា ប្រទេសទំាងពីរ បានព្រមព្រៀងគ្នានឹងបន្តការងារជិតស្និត ក្នុងការប្រយុទ្ធប្រឆំាងនឹងភេរវកម្មអន្តរជាតិ និងក្រុមអ្នកប្រយុទ្ធបរទេស។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា «របៀបវរៈរបស់យើង គឺផ្តោតលើបញ្ហានៅមជ្ឈិមបូព៌ា ក្នុងនោះរួមមានទំាងការទទួលខុសត្រូវលើការគម្រាមកំហែងរបស់ក្រុមភេរវករឥស្លាម ISIL និងអ្នកប្រយុទ្ធបរទេស បញ្ហានៅប្រទេស អាហ្វហ្គានីស្ថាន បញ្ហាវិវឌ្ឍសន្តិសុខនៅអាស៊ីបូព៌ា ការធ្វើផែនការការពារ និងអន្តរប្រតិបត្តិការ រវាងប្រទេសទំាងពីរ»។

ជាមួយគ្នានោះដែរ រដ្ឋាភិបាលទំាងពីរ ក៏បានសន្យានឹងបន្តការពិភាក្សាគ្នា រវាងក្រសួងការពារជាតិប្រទេសទំាងពីរ ដើម្បីពិនិត្យ និងផ្លាស់ប្តូរទស្សនៈ លើយុទ្ធសាស្រ្តនៃរបៀបវរៈរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថែមទៀតផង៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images