Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមបះបោរ អ៊ុយក្រែន បាញ់ទម្លាក់ យន្តហោះ ចម្បំាងរបស់ រដ្ឋាភិបាលទីក្រុង កៀវ

$
0
0

កៀវ៖ កងជីវពល ដែលបានប្រកាស ខ្លួនឯងថា ជាសាធារណរដ្ឋ ប្រជាជនលូហ្គេន (LPR) នៅតំបន់ចលាចល ស្ថិតនៅ ភាគខាងកើតប្រទេស អ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះចម្បំាង របស់កងកម្លំាង ដែនអាកាសរដ្ឋាភិបាល មួយគ្រឿង។ នេះបើយោងតាម ការលើកឡើងរបស់មេដឹកនាំ ក្រុម (LPR) គឺលោក ផ្លត់នីតស្គី នៅថ្ងៃអង្គារ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹង ដោយផ្អែកតាមការផ្សាយ របស់សារព័ត៌មាន តាស់ថា ក្រោយការបាញ់ទម្លាក់នោះ អាកាសយានិក បានចុចកៅអីហោះចេញដោយស្វ័យប្រវត្តិ។
បើតាមលោក ផ្លត់នីតស្គី យន្តហោះចម្បំាងមួយគ្រឿងនោះ គឺប្រភេទ Su-25 បានធ្លាក់នៅជិតទីក្រុង អាយមីណូ ក្នុងតំបន់ លូហ្គេន ខណៈក្រុមកងជីវពលតំបន់នោះ កំពុងស្វែងរកពិឡុតម្នាក់នោះនៅឡើយ។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែននេះដែរ លោក ប្លាទីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា លោកចង់ឲ្យ ជម្លោះ នៅភាគខាងកើត អ៊ុយក្រែន ត្រូវបានបញ្ចប់ ។ បើតាមលោក ឌីមីទ្រី ផេស្កូវ អ្នកនាំពាក្យមួយរូបមកពីវិមានក្រឹមឡំាង បានឲ្យដឹងកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀ ពូទីន ខ្វល់ខ្វាយនឹងជម្លោះដែលបានកើតឡើង នៅភាគខាង កើតប្រទេសអ៊ុយក្រែន ហើយលោកជំរុញឲ្យយោធានៅ ក្នុងតំបន់ជម្លោះបញ្ចប់ការបាញ់គ្នាផងដែរ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images