កំពង់ឆ្នាំងៈ លោក នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត សភានគរបាលកម្ពុជា និងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំបានចុះសួរសុខទុក្ខ និងសំណេះសំណាល ដល់សិក្ខាកាម ជានគរបាល ដែលកំពុងសិក្សា នៅសាលានគរបាល ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីយ៍ត្រី រត្ន័ ចំរើននាយកសាលានគរបាលជាតិ ភូមិភាគ៦ បានថ្លែងអោយដឹងថា អនុវត្តតាម ប្រកាសលេខ៣៦៥៣ ប្រ.ក ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃសាលា នគរបាលជាតិ ភូមិភាគ៦បាននឹង កំពុងដំណើរការ វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលសម្រាប់បេក្ខជនជ្រើសរើស ថ្មីអោយចូលបំរើក្នុង ករបខណ្ឌនគរបាលជាតិឆ្នាំ២០១៤ (ជំហានទី១) មានចំនួន១៧៣នាក់ ស្រី២៧នាក់ អត្តមានម្នាក់ ។ នៅក្នុងនោះ ១-ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន៨០នាក់ ស្រី១៦នាក់ ២-ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន៥៥នាក់ ស្រី៥នាក់ ៣-ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចំនួន៣៨នាក់ ស្រី៦នាក់ ដែលមានកម្រិតវប្បធម៌ ទុតិយភូមិចំនួន៨៣នាក់ ថ្នាក់បរិញ្ញាប័ត្រចំនួន៨៨នាក់ និងថ្នាក់បរិញ្ញាបត្រ័ជាន់ខ្ពស់ចំនួន១នាក់ ដែលចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ សិក្សារយៈពេល២ខែ ត្រូវបញ្ចប់នៅថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៥ នាពេលខាងមុខនេះ ។
ការអភិវឌ្ឍន៍សាលាដោយមានការចង្អុលបង្ហាញ និងការណែនាំពី លោកឧត្តមសេនីយ៍ឯក ប្រធានបណ្ឌិតសភានគរបាល កម្ពុជា និង ប្រធាននាយកដ្ឋានបណ្តុះបណ្តាល សាលាបានចលនាដល់កម្មសិក្សាការីវគ្គនេះអំពីបញ្ហា សិល្បៈចែករម្លែក ចូលរួមអភិវឌ្ឍន៍សាលាបានចំនួន ៤.១៣០.០០០រៀលផងដែរ ។
លោកឧត្តមសេនីយ៍ឯក សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានថ្លែងសួរសុខទុក្ខ និងសំណេះសំណាល ជាមួយសិក្សាកាមនាឱកាសនោះ លោកឧត្តមសេនីយ៍ឯកក៍បានផ្តាំផ្ញើ និងធ្វើការណែនាំដល់សិក្សាកាមទាំងអស់ អោយខិតខំយកចិត្តទុកដាក់រៀនសូត្រ អោយបានខ្ជាប់ខ្ជួន គោរពវិន័យ រក្សាសេចក្តីថ្លៃថ្នូ និងសាមគ្គីភាពផ្ទៃក្នុង ក្នុងនាមជានគរបាលជាតិ ដែលនឹងត្រូវចេញទៅកាន់តួនាទីដើម្បីបំរើនិងការពារជាតិមាតុភូមិ ក៍ដូចជាប្រជាបលរដ្ឋទូទៅ ស្របតាមវិជ្ជាជីវនគរបាលជាតិ ។
ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍បណ្ឌិតសភានគរបាលកម្ពុជា ក៍បានសំណេះសំណាលជាមួយប្រធានក្រុម សិក្ខាកាមដោយផ្ទាល់មាត់ នូវហេតុការណ៍ និងទុក្ខលំបាករបស់សិក្ខាកាមអំឡុងពេលកំពុងស្នាក់នៅ និងរៀនសូត្រ នៅសាលានគរបាលជាតិភូមិភាគ៦នេះ ដោយសិស្សកម្មសិក្សាការីបានបញ្ជាក់ថាមានភាពល្អប្រសើរ និងរលូនទៅមុខ ដែលអាចទទួលយកបាន ដោយគ្រូ ពន្យល់ និងណែនាំបានល្អ ចាប់យកបទពិសោធន៍ និងចំណេះដឹងដើម្បីបម្រើប្រជាពលដ្ឋ ក៍ដូចជាប្រទេសជាតិ នៅពេលបញ្ចប់វគ្គសិក្សា ៕