Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ៊ុយក្រែន និង ក្រុមឧទ្ទាម ព្រមឈប់បាញ់គ្នា មួយភ្លែតដើម្បី មនុស្សធម៌

$
0
0

កៀវ៖ កងទ័ពអ៊ុយក្រែន និង ក្រុមឧទ្ទាមគាំទ្រ ឯករាជ្យនៃជនជាតិភាគតិច ទីក្រុងដូណេតក៍ ភាគខាងកើតប្រទេស បានប្រកាសនូវ បទឈប់បាញ់គ្នា ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ ស្ថិតនៅតំបន់ជួរមុខ នៃទីក្រុង ដេបាល់ត៍សេវ៉ូ ភាគខាងកើត អ៊ុយក្រែន ដើម្បីអនុញ្ញាតឲ្យមាន ការជម្លៀសប្រជាជន ចេញពីតំបន់ជម្លោះនោះជាបន្ទាន់។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ដកស្រង់សម្តីរបស់លោក វីតាលី គីវ៉ា អនុរដ្ឋមន្ត្រីមហាផ្ទៃនៃ ទីក្រុងដូណេតក៍ ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នានេះ ធ្វើឡើងកាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ម៉ោងនៅអ៊ុយក្រែន ត្រូវនឹងម៉ោង ៦ ម៉ោងសកល ហើយវាមានរយៈពេលកំណត់តែ ៩ ម៉ោងប៉ុណ្ណោះ។

បើតាមសម្តីរបស់មន្ត្រីខាងលើបន្តទៀតថា ប្រជាជនប្រមាណជាង ១.០០០នាក់ នឹងត្រូវ ជម្លៀស ចេញពីទីក្រុង ដេបាល់ត៍សេវ៉ូ និង ២ ទៅ ៣រយនាក់ទៀត ត្រូវជម្លៀសចេញពី ក្រុង អ៊ូកឡេហ្គសត៍ ដែលស្ថិតនៅក្បែរនោះដែរ។ ជម្លោះដ៏ខ្លាំងក្លាឡើងវិញ ជាងមួយខែមកនេះ បានបណ្តាលឲ្យអន្តរជាតិមានការព្រួយបារម្ភ ហើយមិនអាចមាន អជ្ញាកណ្តាលណាមួយ មក សម្រុះសម្រួលឲ្យភាគីទាំងពីរបញ្ឈប់ការបង្ហូរឈាមគ្នានេះឡើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>