ខេត្តក្រចេះ៖ ប្រជាពលរដ្ឋចំនួន ៥៤៧គ្រួសារ បានទទួលនូវប័ណ្ណកម្មសិទ្ធិដីធ្លី ពីលោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១២ នៅសាលាឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។
លោក សរ ចំរុង អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើង ក្នុងឱកាសដ៍វិសេសវិសាលនេះ យើងខ្ញុំសូមសម្តែងនូវការ ដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងការផ្គត់ផ្គង់ដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធិ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការបែងចែកដី និងផ្តល់ប័ណ្ណកម្មសិទ្ធិដី ស្របច្បាប់ជូនប្រជាពលរដ្ឋ។
លោក ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍សំណេះសំណាល នៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិ ដែលក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោបានចូលរួម យ៉ាងសកម្មអនុវត្តនយោបាយ ប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ចប់ ឲ្យបានឆាប់នូវកង្វល់ ដែលទាក់ទងដីធ្លីរបស់ ប្រជាពលរដ្ឋបង្កើន ប្រសិទ្ធិភាពនៃការប្រើប្រាស់ដី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ដែលខ្វះខាត និងត្រូវការដីពិតប្រាកដ ។ ក្នុងសកម្មភាពរបស់យុវជនស្ម័គ្រចិត្ត សម្តេចតេជោ គឺជា បេសសកម្មជាប្រវត្តិសាស្រ្តដ៏ឧត្តុង្គឧត្តម ដែលសក្តិសមនិង គោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងរាជ រដ្ឋាភិបាល ដែលមានគោលដៅ កសាង ស្រទាប់យុវជនឲ្យក្លាយជាកម្លាំងស្នួល ក្នុងការបន្តវេន ក្នុងសង្គមជាតិទៅថ្ងៃមុខ ហើយ សកម្ម ភាពនេះស្របនឹងពាក្យស្លោកថា យុវជនជាអនាគតនៃពិភពលោក ។
លោក ទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ ដែលទើបទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី សូមថែរក្សាដីឲ្យបានល្អ អនុវត្តការ ដាំដុះ ឲ្យអស់លទ្ធភាព និងសំណូមពរដោយទទូច សូមកុំធ្វើការលក់ដូរសនេះ ជាមរតកជាប្រវត្តិសាស្រ្ត ដែលបាន ផ្តល់ជូន ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ៕