Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជា្ញធរ ខណ្ឌមានជ័យ ជម្រុញឱ្យ ពង្រឹងសន្តិសុខ តាមរូបភាព ធ្វើវេទិការ សាធារណ:

$
0
0

ភ្នំពេញ : លោកអភិបាល ខណ្ឌមានជ័យ បានជម្រុញឱ្យ ចៅសង្កាត់ទាំងអស់ បើកវេទិការ សាធារណ:ឲ្យ បានញឹកញាប់ ក្នុងបំណងដើម្បី ពង្រឹងសន្តិសុខឱ្យបានល្អប្រសើរ ជៀសវាសមាន មជ្ឈដ្ឋានប្រជាពលរដ្ឋ ដែលជួប បញ្ហាប្រឈម ហើយត្រូវការ អាជ្ញាធរជួយដោះស្រាយជូន ពួកគាត់ បែរជាយើងអាជ្ញាធរ មូលដ្ឋាន មិនបានដឹងនោះ ។

ការលើកឡើងដោយចាប់ អារម្មណ៍ពីបញ្ហាសន្តិសុខសង្គមបែបនេះ គ្រាដែលសាលាខណ្ឌមានជ័យបាន បើកកិច្ចប្រជុំគណ:បញ្ជាការ ឯកភាពខណ្ឌ នារសៀលថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៥ ។

សព្វថ្ងៃនេះ អាជា្ញធរខណ្ឌមានជ័យ បាននឹងកំពុងបង្កើនការទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ តាម រូបភាពធ្វើវេទិការសាធារណ:។ អភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនី បាននិយាយថា បញ្ហា សន្តិសុខនៅតែប្រឈម ខណ:បទល្មើសគ្រេឿងញៀន និងចោរកម្មនៅតែបន្តកើតឡើង។

ជាមួយគ្នានោះលោកពេជ្រ កែវមុនី ក៏បានរំលឹកពីការចុះធ្វើរដ្ឋបាល និងការដាក់ផែន ការនៅរសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៥ ក្នុងវត្តសាមគ្គីរង្សី ក្រុងភ្នំពេញផងដែរ ។ គោលបំណងក្នុងការចុះធ្វើ រដ្ឋបាល ក្នុងវត្តសាមគ្គីរង្សីនេះ លោកអភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា មិនមែនលូកដៃកកូរកកាយ កិច្ចការផ្ទៃក្នុងរបស់វត្តនោះទេ គឺដើម្បីរក្សា សន្តិសុខសុវត្ថិភាពសាធារណ:ជូនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបាននិងកំពុងស្នាក់នៅក្នុងវត្ដនេះ ។ ដោយហេតុថា កន្លងមកនៅ ក្នុងវត្តសាមគ្គីរង្សី មានជម្លោះ រវាងសង្ឃ និងសង្ឃ រហូតដល់មានស្លាប់ផងដែរ ។

លោក ពេជ្រ កែវមុនី បានលើកឡើងទៀតថា សមត្ថកិច្ចអាជ្ញាធរ របស់ខណ្ឌមានជ័យ ចុះធ្វើ រដ្ឋបាលនៅ តាមទីវត្តអារាមនានា គឺមិនមែនចុះទៅរំខាន ឬលូកដៃចូលក្នុងកិច្ចការ របស់ព្រះសង្ឃនោះទេ គឺដើម្បី ពង្រឹងលើការងារ សន្តិសុខ និងគ្រប់គ្រង មនុស្សដែលចូលមកស្នាក់ នៅក្នុងវត្តតែប៉ុណ្ណោះ ។ ដូចនេះ ស្នើសូមដល់ព្រះអង្គ គួរយោគយល់ ម្យ៉ាងទៀត គឺអនុវត្តតាមការណែនាំ របស់សាលារាជធានីភ្នំពេញ ក្នុងការពង្រឹងសន្តិសុខ តាមទីវត្តអារាមតែប៉ុណ្ណោះ ។

លោកអភិបាលខណ្ឌបានចាត់ទុកថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ជារេឿងមួយដ៍រសើប ដែលអាជា្ញធរត្រូវ យកចិត្តទុកដាក់ និងត្រូវដាក់វិធានការ បង្ការ បង្រ្កាប៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>