Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្មាតហ្វូន និងទូរទស្សន៍ដែលនាំចេញ ដោយកោះតៃវ៉ាន់ គិតក្នុងឆ្នាំ២០១៤ កើនឡើង៣៩ភាគរយ

$
0
0

តៃបិុ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ថា យោងតាមគេហទំព័រត្រួតពិនិត្យ និងស្រាវជ្រាវលើផ្នែក ឧស្សាហកម្មបានឲ្យកាលពីថ្ងៃចន្ទថា ឧស្សាហករតៃវ៉ាន់ ដែលផលិតស្មាតហ្វូន រួមទាំងទូរទស្សន៍ដែល នាំចេញគិតក្នុងឆ្នាំ២០១៤ មានសន្ទុះកើនឡើង ។

ការនាំចេញស្មាតហ្វូនពីកោះតៃវ៉ាន់មកកាន់ទីផ្សារពិភពលោក បានកើនឡើង៣៩ភាគរយគិតក្នុងឆ្នាំ២០១៤ ស្មើនឹងទឹកប្រាក់ ៨៥,១៥លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងនោះដែរ ទឹកប្រាក់៣៤,១៤លានដុល្លារ បានមកពីការនាំចេញទូរទស្សន៍ LCD ដែល ផលិតឡើងដោយឧស្សាហកម្មនៅកោះតៃវ៉ាន់ ។

គេហទំព័រត្រួតពិនិត្យខាងលើហៅកាត់ (Digitimes) បានឲ្យដឹងថា គិតតែក្នុងត្រីមាសទី៤ ឆ្នាំ២០១៤ សម្រាប់ស្មាតហ្វូន កើនឡើងដល់២៥,៥៦លានគ្រឿង តួលេខនេះធៀបនឹងត្រីមាសមុនបានកើនឡើង១៥ភាគរយ ។

សម្រាប់ការនាំចេញ ទូរទស្សន៍ LCD មានរហូតដល់១០លានគ្រឿង គិតចាប់ពីត្រីមាសទី១ឆ្នាំ២០១២មក និងមកដល់ត្រីមាសទី៤ឆ្នាំ២០១៤ បានកើនឡើង ដល់១០,៨៦លានគ្រឿង ។ តួលេខនេះបានកើនឡើង១៩,៤ភាគរយ ធៀបនឹងត្រីមាសទី៣ តែតួលេខប្រចាំឆ្នាំបានកើនឡើង១៤,២ភាគរយ ។

តាមការព្យាករណ៍ ដោយ Digitimes តួលេខនៃការនាំចេញទូរទស្សន៍ LCD នឹងអាចថយចុះ២០ភាគរយ តែតួលេខនាំចេញ ប្រចាំឆ្នាំនៅតែកើនឡើង ១១ភាគរយ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles