Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ធ្លាក់ឧទ្ធម្ភាគចក្រ យោធាមួយគ្រឿង នៅឥណ្ឌា ស្លាប់២នាក់

$
0
0

ស្រីណាហ្គា៖ មន្រ្តីយោធាឥណ្ឌា បាននិយាយថា កងយោធា របស់ឥណ្ឌាចំនួន ០២នាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រ យោធាមួយគ្រឿង បានធ្លាក់កាលពីថ្ងៃពុធ ទី១១ ខែកុម្ភៈ នៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនោះ បានធ្លាក់នៅពេលល្ងាច នៅតំបន់ខ្ពស់រាប ស្ថិតក្នុងសុ្រក បានឌីពូរ៉ា ដែលមានចម្ងាយប្រហែល ៦២គីឡូម៉ែត្រ ភាគខាងជើងទីក្រុង ស្រីណាហ្គា នៃតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។

អ្នកនាំពាក្យយោធាឥណ្ឌាប្រចាំទីក្រុង ស្រីណាហ្គា លោក វរៈសេនីយ៍ ចូស៊ី បាននិយាយថា ឧទ្ធម្ភាគចក្រមួយគ្រឿងនោះ បានចេញដំណើរហ្វឹកហាត់ កាលពីម៉ោ ៧យប់ ក្រោយមកក៏បានធ្លាក់នៅតំបន់ខ្ពស់រាប ក្នុងស្រុក បានឌីពូរ៉ា បណ្តាលឲ្យពិឡុតស្តីទី និងសហពិឡុតម្នាក់ទៀតស្លាប់ ក្រោយបាត់ការទាក់ទងជាមួយមូលដ្ឋានទ័ពរយៈពេល ៤០នាទីក្រោយ»។

លោក ចូស៊ី បានបន្តថា មូលហេតុដែលនាំឲ្យឧទ្ធម្ភាគចក្រមួយគ្រឿងនោះធ្លាក់ ត្រូវបានគេកំណត់ហើយ គឺប្រហែល ជាអាចបណ្តាលមកពីអាកាសយានិក បាត់បង់ការគ្រប់គ្រង ហើយក៏បានបុកជាមួយនឹងភ្នំតូចនៅខ្ពង់រាបនោះតែម្តង។
សូមបញ្ជាក់ផងដែរថា ឧទ្ធម្ភាគចក្រដែលធ្លាក់នោះ ជាប្រភេទ DRUV ហោះហើរនៅពេលយប់។ វាមានសមត្ថភាពអាចផ្ទុកមនុស្សបានចាប់ពី ០៨ ទៅ០៩នាក់ ប៉ុន្តែនៅពេលនោះ គឺមានតែអាកាសយានិក ០២នាក់ប៉ុណ្ណោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>