Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក តូច ចាន់នី អគ្គនាយក និងជាអនុប្រធាន ក្រុមការងារ យុវជន ក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខ និង ចែក អំណោយ ដល់កុមារកំព្រា

$
0
0

កណ្តាល ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ លោក តូច ចាន់នី អគ្គនាយក និងជាអនុប្រធានក្រុមការងារ យុវ ជនក្រសួងសង្គមកិច្ចតំណាងដ៏ខ្ពង់ខ្ពស់ លោក សំហេង បុរស អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ យុវជន ក្រសួងសង្គមកិច្ច បានដឹកនាំក្រុមការងារយុវជនក្រសួងសង្គមកិច្ច កាយរិទ្ធិរៀមច្បង រាជធានីភ្នំពេញនិងតំណាងកាយ រិទ្ធិជប៉ុន ចុះសួរសុក្ខទុក្ខ និងចែកអំណោយជូនដល់កុមារកំព្រា ដែលកំពុងស្នាក់នៅបូរីកុមារមិត្តភាពកម្ពុជា បារាំងហុង គ្រី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

លោក រស់ សុខុន ប្រធានមណ្ឌលបូរីកុមារមិត្តភាពកម្ពុជា បារាំងហុងគ្រី បានរាយការណ៍ឲ្យដឹងថា មណ្ឌលបូរីកុមារ មិត្តភាពកម្ពុជាបារាំងហុងគ្រី បានទទួលការគាំទ្រ ពីសំណាក់អង្គការដៃគូ និងជាពិសេស គឺទទួលបានការយកចិត្តទុក្ខ ដាក់យ៉ាងខ្លាំង ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់ថវិកាចំនួន ១លាន៩សែនរៀល ជារៀងរាល់ខែ សម្រាប់ជួយ សម្រួលដល់ការលំបាករបស់កុមារកំព្រា នៅក្នុងមណ្ឌល ។

ថ្លែងក្នុងឱកាសនោះ លោក តូច ចាន់នី មានប្រសាសន៍ថា ដោយមានកិច្ចសហការ ជាមួយកាយរិទ្ធិរៀមច្បង រាជធានី ភ្នំពេញ និងកាយរិទ្ធិជប៉ុន ព្រមទាំងការជួយឧបត្ថម្ភ ពីសំណាក់ក្រុមការងារយុវជនក្រសួងសង្គមកិច្ច ជាពិសេស គឺ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ដែលក្នុងនោះ រួមមានអង្ករ ថវិកា គ្រឿង ឧបភោគ បរិភោគ និងភេសជ្ជៈ មក ចែកជូនក្មួយៗនាពេលនេះ ។ លោកក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីលោកប្រធានក្រុមការងារ យុវជនសង្គម កិច្ច ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ និងផ្តល់នូវក្តីអាណិតស្រលាញ់ដល់ប្អូនៗជានិច្ច ។ លោកបានបញ្ជាក់ថា គោលបំណងដែលក្រុមការងារ ចុះមកនាពេលនេះ មិនត្រឹមតែយកអំណោយ មកជូនតែមួយមុខទេ អ្វីដែលសំខាន់ គឺ ចង់ណែនាំដល់ក្មួយៗ មិនចង់ឲ្យក្មួយៗយល់ច្រឡំថា ថ្ងៃ១៤ ខែកុម្ភៈនេះ ជាថ្ងៃបុណ្យសង្សារ ហើយអត្ថន័យថ្ងៃនេះ គឺ ថ្ងៃបុណ្យនៃក្តីស្រលាញ់ ។ លើសពីនេះ លោកក៏បានដាស់តឿនក្រើនរំលឹកដល់ក្មួយៗ កុមារកំព្រា ឲ្យខិតខំរៀនសូត្រ ដើម្បីជាក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអនាគតផងដែរ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក តូច ចាន់នី អគ្គនាយក និងជាអនុប្រធានក្រុមការងារ យុវជនសង្គមកិច្ច ក៏បាននាំ យកនូវអំណោយមួយចំនួន មកចែកជូនកុមារកំព្រា ដែលបានមកពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ថ្នាក់ដឹក នាំក្រសួង កាយរិទ្ធិរៀមច្បងរាជធានីភ្នំពេញ និងសប្បុរសជននានា ក្នុងនោះរួមមានៈ អង្ករ ២០០ គីឡូក្រាម, មី ១០ កេស, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកសុទ្ធ ៥ កេស, ទឹកក្រូច ៨ កេស និងថវិកាមួយចំនួនចែកជូនលោកគ្រូ-អ្នក គ្រូ កុមារកំព្រាផងដែរ ។ បន្ទាប់ពីកិច្ចសំណេះសំណាលបានបញ្ចប់ ដើម្បីអបអរថ្ងៃបុណ្យនៃក្តីស្រលាញ់ ក្រុមការងារ ក៏បានរៀបចំលេងល្បែងប្រជាប្រិយ រាំលេងកំសាន្ត និងរៀបចំអាហារសាមគ្គីរួមគ្នា ប្រកបដោយភាពសប្បាយរីករាយ ក្រៃលែង ៕


Viewing all articles
Browse latest Browse all 8042

Trending Articles