កំពង់ចាម ៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ បានរៀបចំពិធីសំណេះ សំណាលជាមួយ កងអនុសេនាធំអន្តរាគមន៍ ចល័តលេខ៤ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធខេត្តកំពង់ចាម ចូលរួមដោយ មេបញ្ជាការរង និងនាយ នាយរង អាវុធហត្ថសរុបចំនួន៦៨នាក់។
ថ្លែងទៅកាន់ កងអនុសេនាធំ អន្តរាគមន៍ចល័តលេខ៤ ចំនួន៣៦នាក់ ដែលត្រូវផ្លាស់ទៅ បំពេញបេសកកម្មនៅ ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានមានប្រសាសន៍ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់កម្លាំងកងអនុសេនាធំ អន្តរាគមន៍ចល័តលេខ៤ ដែលបានសម្រេចភារកិច្ច ធំៗជាច្រើន ក្នុងពេល បំពេញបេសកកម្មរយៈពេល៣ខែ ក្នុង ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ទៀតថា រយៈពេល៣ខែ កន្លងទៅនោះ កម្លាំងកងអនុសេនាធំ អន្តរាគមន៍ចល័តលេខ៤ មានការសហការ ជាមួយស្ថាប័ន ជំនាញផ្សេងៗទៀតបានល្អ និងចុះប្រតិបត្តិការយាម ល្បាតតាមគោលដៅ បានខ្ជាប់ខ្ជួន មានការសាមគ្គីបានទូលំទូលាយ គោរពវិន័យបានម៉ឺងម៉ាត់ .មិនដែលធ្វើឲ្យ ថ្នាក់ដឹកនាំមានការ លំបាកឡើយ ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានពាំនាំនូវ ពាក្យសួរសុខទុក្ខ និងជូនពរពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក លន់ លឹមថៃ អភិបាល ខេត្តកំពង់ចាម ជូនដល់ កងអនុសេនាធំ អន្តរាគមន៍ចល័តលេខ៤ ត្រូវបន្តការសាមគ្គីភាព ផ្ទៃក្នុងឲ្យបានកាន់តែប្រសើរ រក្សាឲ្យបានការគោរពវិន័យកងទ័ព និងច្បាប់រដ្ឋ ហើយពេលធ្វើដំណើរ ត្រូវគិតដល់សុវត្ថិភាព ចរាចរណ៍ និងកំភ្លេចឲ្យសោះ ពេលបើកបរម៉ូតូ ត្រូវពាក់ មួកសុវត្ថភាព ត្រូវយកចិត្តទុកដាក់ គោរពបទបញ្ជាឲ្យ បានខ្ពស់ អនុវត្តន៍គោលនយោបាយភូមិ ឃុំសុវត្ថភាព ឲ្យបានល្អ និងសុំឲ្យ កងអនុសេនាធំអន្តរាគមន៍ ចល័តលេខ៤ទាំងអស់ ហើយទទួលបានជោគជ័យ ក្នុងបេសកកម្ម បន្តនៅខេត្តត្បូងឃ្មុំ។
ស្ថិតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តកំពង់ចាម បានឧបត្ថម្ភ ជាថវិកា ដល់កម្លាំង កងអនុសេនាធំអន្តរាគមន៍ចល័តលេខ៤សរុប ៣៦នាក់ ក្នុងម្នាក់ទទួល
បាន ថវិកា១០ម៉ឺនរៀល និងមានពីធីហូបបាយសាមគ្គីផងដែរ មុនពេលចេញដំណើទៅខេត្តត្បូងឃ្មុំ៕