កណ្តាល៖ បុរសកសិករវ័យ ៣៧ឆ្នាំ ផ្ទុះកំហឹងជាមួយភរិយា បានទៅផឹកស្រាស្រវឹង ហើយទៅដេកលើផ្លូវដែក ត្រូវ រថភ្លើងកិនដាច់ជើងទាំងសងខាងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ស្ថិតនៅក្នុងភូមិឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សមត្ថកិច្ចស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា សពលោក អួង សារ៉ាត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅម៉ោង ១១ និង២០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។
ស្រ្តីជាភរិយា បានប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ស្វាមីរបស់ខ្លួនបានទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ហើយដើរទៅផឹក ស្រាមិនឃើញត្រឡប់មកផ្ទះ លុះថ្ងៃនេះទទួល ដំណឹងមរណភាពតែម្តង។ ក្រោយសមត្ថកិច្ច ពិនិត្យ និងធ្វើកោសលវិច័យ សពត្រូវបានប្រគល់ជូនភរិយាធ្វើបុណ្យ តាមប្រពៃណី៕