ភ្នំពេញ៖ បន្ទាប់ពីការព្យាយាមរត់គេចខ្លួន ក្រោយពេលលោក អាំង មាលតី មេកើយរបស់ខ្លួនត្រូវដកចេញពី តំណែងនោះ លោកផ្កាយ១ ពេជ្រ ព្រហ្មមុនី នាយរងសេនាធិការ នៃអគ្គបញ្ជាការកងទ័ពជើងគោក នៅល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ នៅតំបន់ភ្នំជីសូរ ស្ថិតក្នុងខេត្តតាកែវ។ នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីកងរាជអាវុធហត្ថ។
លោក ពេជ្រ ព្រហ្មមុនី គឺជាមនុស្សជំនិត ហើយក៏ជាគ្រូអាគមអូមអាម របស់លោក អាំង មាលតី។ លោក ពេជ្រ ព្រហ្មមុនី ត្រូវបានលោក អាំង មាលតី ស្នើសុំពីនាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក យក មកបម្រើការងារ បន្ទាប់ពីរូបលោក បានផ្លាស់មកធ្វើជាប្រធានសាលាដំបូងរាជធានីភ្នំពេញកាលពីដើមឆ្នាំ២០១៤។
ព្រោះតែសំណុំរឿង នៃការដោះលែងលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ឪពុក-ម្តាយលោក ថោង សារ៉ាត់ នោះ លោក អាំង មាលតី ត្រូវជ្រុះចេញពីតំណែង ហើយមនុស្សជំនិតរបស់លោក គឺលោក ពេជ្រ ព្រហ្មមុនី ក៏បាន ព្យាយាមរត់គេចខ្លួននាព្រឹកមិញនេះផងដែរ។
ការរត់គេចខ្លួននេះ ក៏ដោយសារតែលោក ពេជ្រ ព្រហ្មមុនី អាចជាប់ ពាក់ព័ន្ធសំណុំរឿងពុករលួយមួយចំនួន ក្នុងនាមជាអ្នកកាង និងរកចំណូលជូនលោក អាំង មាលតី ជាពិសេសសំ ណុំរឿងដោះលែងឪពុក-ម្តាយ លោក ថោង សារ៉ាត់។
មុនរត់គេចខ្លួននាព្រឹកមិញនេះ លោកផ្កាយ១ ពេជ្រ ព្រហ្មមុនី ក៏បានយករថយន្តហាំមឿមួយគ្រឿង និងម៉ូតូធំមួយ គ្រឿង ដែលលោក អាំង មាលតី យកពីជនល្មើសឲ្យជិះបម្រើការងារនោះ ទៅទុកចោលនៅសាលាដំបូងវិញផង ដែរ៕