ភ្នំពេញ៖ ភ្នាក់ងារ ដើមអម្ពិល ប្រចាំស្ថាប័នតុលាការ រាយការណ៍ឲ្យដឹងថា នៅម៉ោង ២១៖២០នាទីយប់ថ្ងៃនេះ លោក ពេជ្រ ព្រហ្មមុន្នី កំពុងធ្វើការសាកសួរពីសំណាក់ព្រះរាជអាជ្ញារង លី សុផាន់ណា នៅក្នុងបន្ទប់មួយ នឹងដោយមានការចូលរួមស្តាប់៖ មានលោក តាំង ស៊ុនឡាយ ប្រធានតុលាការក្រុងភ្នំពេញថ្មី, លោក នេត ចរិយា ព្រះរាជអាជ្ញា និងមន្រ្តីជាន់ខ្ពស់អាវុធហត្ថលើផ្ទៃប្រទេសមួយរូប ព្រមទាំងព្រះរាជអាជ្ញារងទាំងអស់ផងដែរ។ តាមព័ត៌មានផ្សេងបានឲ្យដឹងថា លោក ពេជ្រ ព្រហ្មមុន្នី អាចនឹងត្រូវបញ្ជូនទៅទុកនៅទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញបណ្តោះអាសន្ន នឹងបន្តការសាកសួរបន្ថែមនៅថ្ងៃស្អែក៕