Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងដែនដីប្រតិកម្ម នឹងការចេញផ្សាយ របស់អង្គការលីកាដូ ថា «ទំនាស់ដីធ្លីកើន៣ដងក្នុងឆ្នាំ២០១៤»

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញមកប្រកាសថា ចំនួនវិវាទដីធ្លីឆ្នាំ២០១៤កន្លងទៅមានត្រឹម ៧៥០ករណីប៉ុណ្ណោះដែលចំនួននេះមានការថយចុះជាង ២០០ករណី បើធៀបឆ្នាំ២០១៣។

ការចញមកប្រកាសរបស់ក្រសួងដែនដី បានឡើងមួយថ្ងៃ បន្ទាប់ពីអង្គការសម្ព័ន្ធជំរឿន និងការពារសិទ្ធិមនុស្ស «លីកាដូ» បានចេញរបាយការណ៍ថា វិវាទដីធ្លីក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៤ បានកើនឡើង ៣ដង បើធៀបនឹងឆ្នាំ២០១៣។

ក្នុងនោះដែរ ក្រសួងរៀបចំដែនដីបានជូនដំណឹងឲ្យដឹងថា ចាប់ពីឆ្នាំ២០០២ រហូតដល់ដំណាច់ឆ្នាំ២០១៤ ពាក្យបណ្តឹងវិវាទដីធ្លីទូទាំងប្រទេសចំនួន ៦៥៥៦ករណី ហើយត្រូវបានដោះស្រាយជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១៣ វិវាទនៅសល់ត្រឹម ៩៩០ករណី ហើយឆ្នាំ២០១៤ នៅសល់ ៧៥០ករណី ដែលកំពុងបន្តដោះស្រាយ ខុសពីការលើកឡើងរបស់អង្គការ «លីកាដូ» ។

ក្រសួងដែនដីបានឆ្លើយតប នឹងរបាយការណ៍របស់អង្គការសម្ព័ន្ធជំរឿន និងការពារសិទ្ធិមនុស្ស«លីកាដូ»ថា ទិន្នន័យដែលដែលអង្គការ លីកាដូ បានចេញផ្សាយកាលពីម្សិលមិញ ជាចំនួនមួយច្រើនលើសលប់មិនឆ្លុះបញ្ចាំងការពិត។ សូមចុចអានព័ត៌មាន និងរបាយការណ៍អង្គការលីកាដូ-->

ក្រសួងរៀបចំដែនដីក៏បានធ្វើលិខិតមួយ ទៅអង្គការលីកាដូ ស្នើសុំផ្តល់ទិន្នន័យករណីទំនាស់ដីធ្លី ដែលអង្គការ លីកាដូ ចេញរបាយការណ៍ ហើយកំពុងរង់ចាំចម្លើយពីអង្គការនេះមកវិញ។

សូមជំរាបថា តាមរបាយការណ៍ដែលចងក្រងឡើងដោយ អង្គការលីកាដូ បានរកឃើញថា ឆ្នាំ២០១៤ មានគ្រួសារចំនួន ១០.៦២៥គ្រួសារ ឬ ប្រហែល ៤៩.៥១៩នាក់ ដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លី។ ចំនួននេះភាគច្រើនកើតឡើងនៅក្នុងខេត្តចំនួន១៣ ហើយមានចំនួនច្រើនជាងបីដង នៃចំនួនគ្រួសារ ដែលត្រូវបានចងក្រងទុកកាលពីឆ្នាំ២០១៣។ ដោយកាលពីឆ្នាំ២០១៣ មានចំនួន ៣.៤៧៥គ្រួសារ និងច្រើនជាងពីរដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ ដែលមានចំនួន ៥.៦៧២គ្រួសារ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>