Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជំនួយជប៉ុន លើកមុខមាត់ វិស័យសុខាភិបាល នៅខេត្តព្រះសីហនុ

0
0

ព្រះសីហនុ៖ មិនខុសប្លែកពី វិស័យផ្សេងទៀតដែរ ដែលជប៉ុនបានផ្តល់ជំនួយ ក៏ដូចជាកម្ចីសម្បទាន មន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ បានទទួលការផ្តល់ ជំនួយប្រមាណជាង១៥,៥៤ លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ កែលម្អមន្ទីរពេទ្យនេះឡើងវិញ។ ការកែលម្អនេះ ត្រូវបានអ្នកគ្រប់គ្រង មន្ទីរពេទ្យនោះ ចាត់ទុកថា ជាការលើកមុខ មាត់ មួយដ៏សំខាន់សំរាប់ពេទ្យរដ្ឋ នៅខេត្តភាគនិរតីមួយនេះ។

ថ្លែងប្រាប់ក្រុមអ្នកកាសែតមួយក្រុម នៃដំណើរទស្សកិច្ចសារព័ត៌មាន រៀបចំដោយ ស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ (JICA) នាថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ លោក វេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានបញ្ជាក់ថា គម្រោងកែលម្អដែល មានទឹកប្រាក់ ជាង១៥លាន ដុល្លារនេះ គឺជាគម្រោង ដ៏ធំមួយមិនធ្លាប់ មាននៅក្នុងព្រះសីហនុនោះទេ។

លោកវេជ្ជបណ្ឌិត ចាត់ទុកថា ជំនួយឥតសំណងរបស់ជប៉ុននាពេល គឺជាកាយវិការមនុស្សធម៌ មួយសម្រាប់ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសលើកកម្ពស់វិស័យសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឱ្យកាន់តែ មានទំនុកចិត្តពីសាធារណៈជន ជាពិសេសអ្នកជំងឺនិងក្រុមគ្រួសារផ្ទាល់តែម្តង។

គម្រោងកែលម្អនេះចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៤ដល់ខែកញ្ញាឆ្នាំ២០១៥ មានរយៈពេល១៦ខែ ជាជំនួយ ឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈJICA អាគារមន្ទីរពេទ្យគ្របដណ្តប់ ៥.១៨៥ម៉ែត្រការ៉េ។ គម្រោងនេះ មានការសាងសង់អាគារមន្ទីរពេទ្យថ្មី បំពាក់ឧបករណ៍ បរិក្ខាពេទ្យ និងបណ្តុះបណ្តាល ធនធានមនុស្សផងដែរ។

បើតាមលោកប្រធានមន្ទីរពេទ្យរូបនេះ បន្ទាប់ពីគម្រោងចាប់ផ្តើមដាក់ឱ្យដំណើរនោះ គេរំពឹងថា គុណភាព សេវានឹងកើនឡើង បង្កើនជំនឿទុកចិត្តរបស់អតិថិជន ចំនួនអ្នកជំងឺកើនឡើង ចំណូលហិរញ្ញប្បទានកើនឡើង អាត្រាអ្នកស្លាប់ថយចុះ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងបំរើសេវាសុខភាពដល់ប្រជាពលរដ្ឋក្នុងខេត្ត និងខេត្តជិតខាង កាត់បន្ថយការធ្វើដំណើរទៅព្យាបាលនៅទីកន្លែងឆ្ងាយៗ។

យ៉ាងណាក៏ដោយ បើតាមលោកវេជ្ជបណ្ឌិតរូបនេះ មន្ទីរពេទ្យបង្អែក នៅប្រឈមបញ្ហា ជាច្រើនដូចជា កង្វះខាតវេជ្ជបណ្ឌិតជំនាញវះកាត់ ដែលចាំបាច់ត្រូវមានការផ្តល់ការគាំទ្រពីថ្នាក់ជាតិ ដើម្បីពង្រឹង សេវាសុខមាលភាពដល់ប្រជាពលរដ្ឋ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images