Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រធាន សហព័ន្ឋ យុវជនខេត្តក្រចេះ ជំរុញឲ្យយុវជន បង្កើនសកម្មភាព លើការចូលរួម អភិវឌ្ឍន៏ជាតិ

$
0
0

ក្រចេះ៖ ប្រធានសហព័ន្ឋ យុវជន និងជាអភិបាលរង ខេត្តក្រចេះ លោក វ៉ា ថន បានលើកឡើងថា សហព័ន្ឋ យុវជនកម្ពុជា គឺមានកតព្វកិច្ចសំខាន់លើ ចលនាចូលរួមសកម្មភាពគ្រប់វិស័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

ការថ្លែងបែបនេះ របស់លោក វ៉ា ថន អភិបាលរងខេត្ត និងជាប្រធានសហព័ន្ឋយុវជន កម្ពុជាបានធ្វើឡើង នៅព្រឹកថ្ងៃទី១ មិនា នៅក្នុងសាលប្រជុំមហោស្រពខេត្តក្រចេះ ក្នុងពិធី ប្រកាសប្រកាស់ទទួលស្គាល់សហភាព សហព័ន្ឋយុវជនយុវជនកម្ពុជាខេត្តក្រចេះ។ ដោយ លោកអភិបាលរង បានធ្វើការពន្យល់បង្ហាញលើតួនាទី សំខាន់ៗមួយចំនួនរបស់សហព័ន្ឋ យុវជនដើម្បីជាគោលដៅសម្រាប់អភិវឌ្ឍន៍ជាតិ ទៅដល់ក្រុមសហព័ន្ឋ យុវជនកម្ពុជា ប្រមាណចំនួនជិត៣០០នាក់ ដែលមានវត្តមានចូលរួមនាព្រឹកនោះ។

កន្លងមកសហព័ន្ឋយុវជនកម្ពុជា សម្រាប់ខេត្តក្រចេះ គឺត្រូវគេមើលឃើញថា បាន បញ្ចេញនូវកតព្វកិច្ចការងារ សកម្មភាពសំខាន់ៗជាច្រើនលើការចូលរួមស្ទើរគ្របវិស័យ ទាំង វិស័យសង្គម មនុស្សធម៌ អប់រំនិងសុខាភិបាល ក្រោមការដឹកនាំពីសំណាក់ប្រធាន និងអនុប្រធានជាច្រើនរូបក្នុងខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ដូចបណ្តារយុវជន ដែលកំពុង តែមានសកម្មភាពតាមបណ្តារប្រទេសកំពុងអភិវឌ្ឍន៏។

ជាមួយគ្នានេះប្រធានសហព័ន្ឋយុវជននិងជាអភិបាលរងខេត្តខេត្តក្រចេះលោក វ៉ា ថន បានរំលឹកថា សហព័ន្ឋ យុវជនដែលកំពុងតែមានសកម្មភាពសព្វថ្ងៃនេះ គឺប្រសូតចេញពី សមាគមន៏យុវជន២ធ្នូ ដែលបានបង្កើតឡើង ក្នុងថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ លើកទឹកដីប្រវត្តិសាស្រ្ត ២ធ្នូ ក្នុងស្រុកស្នួល ខេត្តក្រចេះ ក្នុងបំណងលើចលនា ប្រយុទ្ឋប្រឆាំងផ្តួលរលំរបប ប្រល័យពូជសាសន៏ប៉ុល ពត ដើម្បីឈានរកស្ថេរភាពសង្គមនិងការអភិវឌ្ឍន៏។

លោក វ៉ា ថន បានជម្រុញឲ្យសហព័ន្ឋយុវជន ខេត្តក្រចេះ បន្តលើសកម្មភាពមួយចំនួន លើវិស័យផ្សេងៗ ឲ្យកាន់តែប្រសើបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៏សង្គមជាតិ យើងឲ្យកាន់តែមានភាពរីកចម្រើន អភិវឌ្ឍន៍។ ព្រោះយុវជនជាសសរទ្រូងក្នុងការអភិវឌ្ឍន៏ មិនថា ប្រទេសណាក៏ដូចគ្នា៕


Viewing all articles
Browse latest Browse all 8042

Trending Articles