ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំអង្ករចេញបានចំនួន ៧៣៥៩៧ តោននៅក្នុងរយៈពេល២ដើមឆ្នាំ២០១៥នេះ ដែលចំនួននេះបានកើនឡើង ៥១.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ នេះបើយោងតាមរបាយការណ៍ ស្ថានភាពនៃការនាំចេញអង្ករកម្ពុជា របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែល មជ្ឈមណ្ឌលដើមអម្ពិល ទទួលបាននៅរសៀលថ្ងៃទី៣ ខែមីនានេះ។
របាយការដដែលឲ្យដឹងថា ប្រទេសចិនបានចូលអង្កររបស់កម្ពុជាច្រើនជាងគេ ចំនួន១៧៧៩៦តោន លេខ២ប្រទេសបារាំង ១២ ៣៨១តោន,ទី៣-ប្រទេសម៉ាឡេស៊ី ចំនួន ៩៤៨០តោន ខណៈក្រុមហ៊ុនដែលនាំចេញអង្ករបានច្រើនជាងគេរួមមាន ទី១ -ក្រុមហ៊ុនខ្មែរហ្វូដ របស់ឧកញ៉ា គឹម សាវុធ បាន១២៩០៩តោន លេខ២ ក្រុមហ៊ុន Amru Rice របស់លោក សុង សារ៉ន ចំនួន ៥១៩០តោន និងលេខ ក្រុមហ៊ុនបៃតង របស់ឧកញ៉ា ភូ ពុយ ចំនួន ៥០៥៧តោន៕