Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាលខេត្ដកំពង់ធំ បង្ក្រាបករណី គ្រឿងញៀននិង​ លួចម៉ូតូ ឃាត់ខ្លួនជន សង្ស័យ ៥នាក់

$
0
0

កំពង់ធំ ៖ កម្លាំងនគរបាលផ្នែកជំនាញ និងនគរបាលមូលដ្ឋាន នៅក្រុងស្ទឹងសែនបាន បញ្ចេញប្រតិបត្ដិការបង្ក្រាបបទល្មើសចំនួន ២ផ្សេងគ្នា ក្នុងនោះករណីលួចម៉ូតូនិងករណី គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ៥ នាក់ ព្រមទាំងដកហូតបានវត្ថុតាងជាច្រើន ផងដែរ ។

ប្រតិបត្ដិការបង្ក្រាបបទល្មើសនៅតាម មូលដ្ឋានខាងលើនេះ បានធ្វើឡើងកាលពី យប់ថ្ងៃទី០៣ ខែមីនា និងនៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ។

ស្នងការនគរបាលខេត្ដកំពង់ធំ លោក ឧត្ដមសេនីយ៍ ជូ សំអាន បានឱ្យដឹងថា កាល ពីវេលាម៉ោង១០និង២៤នាទីយប់ថ្ងៃទី៣ ខែ មីនា ឆ្នាំ២០១៥ នគរបាលការិយាល័យប្រ ឆាំងគ្រឿងញៀន បានបង្ក្រាបសកម្មភាព ចែកចាយគ្រឿងញៀនមួយករណី ស្ថិតនៅ ភូមិក្ដី សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន ដោយ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ព្រមទាំងដក ហូតនូវវត្ថុតាងមួយចំនួន រួមមានម៉ាទឹកកក ១ក្រាម ម៉ូតូចំនួន២គ្រឿង ទូរស័ព្ទដៃ៤ គ្រឿង និងសម្ភារមួយចំនួនទៀត ។

លោកឧត្ដមសេនីយ៍ស្នងការបានអះអាង ថា ជនសង្ស័យទាំង៤នាក់នោះ រួមមានទី១ ឆេង ស៊ីថា ហៅនិត អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិក្ដី ទី២ឈ្មោះអេង វាសនា អាយុ២៦ឆ្នាំ មុខរបរបើកអាប៊ុល រស់នៅភូមិក្ដី ទី៣ ឈ្មោះហេង រ៉ាមីត អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្ដី និងទី៤ ឈ្មោះសាស្លៃម៉ាន អាយុ៣០ឆ្នាំមុខ របរមិនពិតប្រាកដ រស់នៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ។

លោកឧត្ដមសេនីយ៍ស្នងការខេត្ដកំពង់ធំ បានបញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី៤ ខែ មីនា ឆ្នាំ២០១៥ នគរបាលជំនាញនិងនគរ បាលអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បាន បង្ក្រាបបទល្មើសលួចម៉ូតូមួយករណី ដោយ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ ក្លាំង ប៊ុនធឿន អាយុ២៩ឆ្នាំ រស់នៅភូមិទី៧ សង្កាត់កំពង់ធំ ។

លោកជូ សំអាន បានបញ្ជាក់ថា ករណី បង្ក្រាបបទល្មើសលួចម៉ូតូនេះ ក្រោយពីប្រជា ពលរដ្ឋ បានបាត់ម៉ូតូកាលពីខែមេសា ឆ្នាំ ២០១៤កន្លងទៅ ហើយក្រោយការឃាត់ខ្លួន សមត្ថកិច្ចរបស់លោក បានដកហូតម៉ូតូមួយ គ្រឿងម៉ាកសេ១២៥ ។

បច្ចុប្បន្នជនសង្ស័យក្នុងពីរករណី ដែល បង្ក្រាបបាននេះ ត្រូវបានសមត្ថកិច្ចបាននឹង កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលា ការផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images