ព្រះសីហនុ ៖ លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ តំណាងក្រុមត្រួតពិនិត្យចម្រុះ បានមានប្រសាសន៍ឲ្យដឹងថា អនុវត្ត តាមផែនការសកម្មភាពលេខ ០៤៦ របស់គណៈបញ្ជាការដឹកនាំបញ្ជា ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងសេច ក្តីណែនាំលេខ ០០៤ របស់លេខាធិការដ្ឋាន គណៈបញ្ជាការដឹកនាំបញ្ជា ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រុម ត្រួតពិនិត្យចម្រុះ រួមមាន ៖ មន្រ្តីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, មន្រ្តីមន្ទីរសាធារណការ ខេត្តព្រះសីហនុ, មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ, មន្រ្តីកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ, មន្រ្តីកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ បានចុះអនុវត្តរឹតបន្តឹង ការ អនុវត្តច្បាប់ ដោយធ្វើការត្រួតពិនិត្យ ជាប្រចាំលើរថយន្តផ្ទុកកុងតឺន័រ នៅចំណុចគោលដៅដើមទី ខាងក្នុងកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
ត្រួតពិនិត្យរថយន្ត ដែលឆ្លងកាត់បានចំនួន ៦០២៧ គ្រឿង រថយន្តមានឯកសារ និងលក្ខណៈបច្ចេកទេសត្រឹមត្រូវ ៥៥៣៣ គ្រឿង រថយន្តមានកំហុសចំនួន ៤៩៤គ្រឿង ស្មើនឹង ៧៥៦ករណី ហើយបានធ្វើការផាកពិន័យ ដូចខាង ក្រោម ៖
ប័ណ្ណបើកបរហួសសុពលភាព ១៣ករណី ស្មើ ១.៧% ប័ណ្ណបើកបរខុសប្រភេទយាន ៥ករណី ស្មើនិង ០.៦៦% ស្លាក លេខបាក់ ឬបាត់ ១៧ករណី ស្មើនឹង ២.២% កញ្ចក់ពណ៌ ១ករណី គ្មានប័ណ្ណអាជីវកម្ម ១១១ករណីស្មើនឹង១៤.៦០% ប័ណ្ណអាជីវកម្ម ហួសសុពលភាព ១៧ករណី ស្មើនឹង ២.២% លិខិតត្រួតពិនិត្យលក្ខណៈបច្ចេកទេសគ្មាន ៩ករណី ស្មើ នឹង ១.២% គ្មានខ្ចៅប៊ូឡុងតាកេ ១២៥ករណី ស្មើនឹង ១៦.៥% សំបកកង់សឹករិចរិល ២១៤ករណី ស្មើនិង ២៨% ភ្លើងទទឹងយាន ៤៤ករណី ស្មើនឹង ៥.៨% រនាំងសុវត្ថិភាព ២ករណី ភ្លើងសញ្ញា ៤៩ករណី ស្មើនិង ៦.៤៨% សញ្ញា បញ្ជាមន្រ្តីនគរបាល ១ករណី គន្លឹះសុវត្ថិភាពមិនកាច់ឡុក ៧ករណី ស្មើនឹង ០.៩២% គន្លឹះសុវត្ថិភាពកុងតឺន័រគាំងខូច ៦២ករណី ស្មើនឹង ៨.២% របាំងភុក ២៧ករណី ស្មើនឹង ៣.៥៧% សញ្ញាកញ្ចក់ត្រីកោណ ៤៥ករណី ស្មើនឹង ៥.៩៥% ខ្សែក្រវ៉ាត់ ៧ករណី ស្មើនឹង ០.៩២% ។
លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ បានបញ្ជាក់ថា ចំពោះលទ្ធផលដែលទទួលបានខាងលើនេះ បើប្រៀបធៀបនឹងខែ មុន មានការថយចុះ ព្រោះតែក្រុមហ៊ុនរថយន្ត និងឯកជនបានសហការចូលរួម ក្នុងការអនុវត្តច្បាប់ រថយន្តបានកែ តម្រូវចំណុចខ្វះខាតរហូតដល់ ៩២% នៅសេសសល់ប្រមាណតែ ៨%ទៀតប៉ុណ្ណោះ គឺលិខិតស្នាម ឯកសារពាក់ព័ន្ធ រថយន្ត ប័ណ្ណបើកបរហួសសុពលភាព គ្មានច្បាប់អាជីវកម្មដឹកជញ្ជូន ប៊ូឡុងតាកេ របាំងផុក ដែលសុទ្ធសឹងជារថយន្ត ក្រុមហ៊ុន ទើបតែនាំយកមកធ្វើអាជីវកម្មថ្មីៗជាដើម ។ ចំពោះការជួសជុលកែតម្រូវ តាមការណែនាំរបស់មន្រ្តីជំនាញ អ្នកបើកបរបានគោរពប្រតិបត្តិតាមច្បាប់បើកបរ មិនសេពគ្រឿងស្រវឹង មានការប្រុងប្រយ័ត្នខ្ពស់ មិនហួសល្បឿន កំណត់ដឹកជញ្ជូនលើដងផ្លូវមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ កាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ ក៏ប៉ុន្តែនៅមានអ្នក បើកបរខ្លះ នៅតែមិនគោរពច្បាប់ ដូចជាមិនពិនិត្យលើលក្ខណៈបច្ចេកទេស ករណីដាច់ភ្លើងបំភ្លឺ រ៉ឺម៉កកញ្ចក់ត្រីកោណ និងការដឹកជញ្ជូនខុសបញ្ញត្តិច្បាប់ គឺការដឹកជញ្ជូនគោលដៅពីភ្នំពេញ មកខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ តំណាងក្រុមត្រួតពិនិត្យចម្រុះ ក៏បានធ្វើការអំពាវនាវយ៉ាងទទូច ដល់ក្រុមហ៊ុន រថយន្ត និងរថយន្តឯកជនទាំងអស់ ដែលធ្វើការដឹកជញ្ជូនទំនិញ សូមធ្វើការត្រួតពិនិត្យរថយន្តរបស់ខ្លួន ឱ្យមាន លក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ហើយត្រូវក្រើនរំលឹកដ ល់អ្នកបើកបរជាប្រចាំ ឯកសារពាក់ព័ន្ធរថយន្ត លក្ខណៈបច្ចេក ទេស ការបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំបើកបរហួសល្បឿនកំណត់ កុំសេពគ្រឿងស្រវឹង ត្រូវគោរពច្បាប់ចរា ចរណ៍ផ្លូវគោក ។ ការប្តូររ៉ឺម៉ក់ត្រូវបំពាក់ភ្លើងបំភ្លឺ ភ្លើងសញ្ញាកញ្ចក់ត្រីកោណ គន្លឹះសុវត្ថិភាព ត្រូវមានគ្រប់គ្រាន់ ពេល ដាក់កុងតឺន័រ លើរថយន្តត្រូវត្រួតពិនិត្យគន្លឹះសុវត្ថិភាព ត្រូវកាច់ឡុក ដើម្បីសុវត្ថិភាពក្នុងការដឹកជញ្ជូន ត្រូវគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ត្រូវចាំអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចនាយករដ្ឋមន្រ្តី ប្រមុខ រាជរដ្ឋាភិបាល “ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ។
ក្រុមការងារបន្តពង្រឹងការអនុវត្តច្បាប់ជាប្រចាំ ពិនិត្យលើរថយន្តដឹកជញ្ជូន គ្មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ រថយន្ត បទល្មើសដដែល ពុំព្រមកែតម្រូវនឹងមានវិធានការតាមផ្លូវច្បាប់ ។ លោកតំណាងក្រុមចម្រុះ ក៏បានថ្លែងអំណរ អរគុណ ដល់បណ្តាក្រុមហ៊ុនរថយន្ត និងរថយន្តឯកជនទាំងអស់ ដែលបានចូលរួមក្នុងការអនុវត្តច្បាប់ ហើយសូមខិតខំបន្ថែម ទៀត នូវកំហុសដែលនៅសេសសល់ ។
លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ ក៏បានថ្លែងបញ្ជាក់ឲ្យដឹងផងដែរថា ដោយអនុវត្តតាមការណែនាំ របស់ថ្នាក់ដឹកនាំ អំពីចំណាំងផ្លាត ក្នុងខែកុម្ភៈនេះ ក្រុមការងារបានអប់រំណែនាំឲ្យគ្រប់ក្រុមហ៊ុន និងអ្នកបើកបររថយន្តកុងតឺន័រទាំងអស់ ត្រូវបំពាក់ចំណាំងផ្លាតត្រីកោណ ទាំងក្រោយទាំងមុខរថយន្តឲ្យបានគ្រប់រថយន្តទាំងអស់ ព្រោះចំណាំងផ្លាតនេះ មាន សារៈសំខាន់ណាស់ ក្នុងការបង្ការគ្រោះថ្នាក់ផ្សេងៗ ព្រោះវាបានផ្តល់ដំណឹងដល់អ្នកដំណើរលើដងផ្លូវ ។
លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ តំណាងក្រុមត្រួតពិនិត្យចម្រុះ ក៏បានធ្វើការថ្លែងអំណរគុណ ដល់កម្លាំង សហការ ទាំងអស់ ដែលបានចូលរួមរឹតបន្តឹង ក្នុងការអនុវត្តច្បាប់បណ្តាក្រុមហ៊ុនរថយន្ត និងរថយន្តឯកជន ពិសេសមន្រ្តីកំពង់ ផែក្រុងព្រះសីហនុផងដែរ ៕