Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ហ៊ុន ម៉ាណែត៖ គោលនយោបាយ របស់​រាជរដ្ឋាភិបាល គឺអភិវឌ្ឍ​ដោយផ្ទាល់និង ដោយ​ប្រយោលដើម្បី ប្រជាពលរដ្ឋ និង​កូនចៅ​ជំនាន់ក្រោយ

$
0
0

នៅព្រឹកថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០១៥  ព្រះវិហារ និងសមិទ្ធិផលនានា ក្នុងវត្តមង្គលបពិត្រ ហៅវត្តក្តុលស្ថិតនៅ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានប្រារព្វពិធីបញ្ចុះ ខណ្ឌសីមាក្រោម អធិបតីភាព លោក ហ៊ុន ម៉ាណែត តំណាងដ៌ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការអញ្ជើញ ចូលរួមពីសំណាក់ អជ្ញាធរខេត្ត ព្រះសង្ឃ លោកគ្រួ អ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ សប្បុរស ជនជាង៣០០០    នាក់។

លោក   អ៊ួ សំអួន អភិបាលនៃគណៈអភិបាលខេត្ត កំពង់ស្ពឺបានលើកឡើងពី សភាពការណ៍ទូទៅ និងការអភិវឌ្ឍ នៅក្នុងខេត្តដោយបានបញ្ជាក់ថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល សមិទ្ធិផល ជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអណាចក្រវបានកសាង ឡើងជាច្រើននៅក្នុងខេត្ត ជាក់ស្តែង ព្រះវិហារ និងសមិទ្ធិផលនានាក្នុងវត្តមង្គលបពិត្រ ហៅវត្តក្តុលនាពេលនេះ ដែលកើតចេញពី សទ្ធាជ្រះថ្លាពីសំណាក់ សប្បុរសជនទាំង ក្នុងនិង ក្រៅប្រទេស ព្រះសង្ឃគណកម្មាការវត្ត និងប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ខេត្តកំពង់ស្ពឺទើបតែ មានសុខសន្តិភាព និងការអភិវឌ្ឍ ពេញលេញ ក្នុងរយៈពេលតែជាង ១០ឆ្នាំប៉ុណ្ណោះ ហើយសុខសន្តិភាព និងការអភិវឌ្ឍនេះ បានធ្វើឱ្យប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋ មានជីវភាពធូរធា តាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការប្រកបរបរកសិកម្ម និងការបង្កើតឱ្យមាន ឱកាសការងារ ផ្នែកឧស្សាហកម្មជាច្រើន។

លោក ហ៊ុន ម៉ាណែត មានប្រសាស៍ថា ការរីកចំរើនទាំងផ្នែកពុទ្ធចក្រ និងអណាចក្រគឺជា សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលសមិទ្ធិផលទាំងនេះ បានមកពីការចូលរួម ចែករំលែកថវិកាសាងសង់ ដោយសទ្ធាជ្រះថ្លា ពីសំណាក់សប្បុរសជន ចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន ជាច្រើនដើម្បីបំរើឱ្យផ្នែកពុទ្ធចក្រ និងអាណាចក្រស្របពេល ដែលប្រទេសជាតិមាន សន្តិភាព ស្ថេរភាព និង អភិវឌ្ឍ។

លោក  បញ្ចាក់ថា គោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជាគឺ អភិវឌ្ឍដោយផ្ទាល់និង ដោយប្រយោលដើម្បី ប្រជាពលរដ្ឋនិងកូនចៅ ជំនាន់ក្រោយតាមរយៈការ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ អគ្គីសនីនិងសមិទ្ធិផល ជាច្រើនទៀតដែលបានកសាង នៅលើទឹកដីខេត្តកំពង់ស្ពឺ និងតាមរយៈការបង្កើតឱ្យ មានឱកាសការងារសំរាប់កូនចៅ ប្រជាពលរដ្ឋផ្នែកឧស្សាហកម្ម ជាច្រើនដែលអាចឱ្យពួកគេ មានឱកាសអាចរកចំណូល បានរាប់លានដុល្លាក្នុងមួយឆ្នាំៗ នៅទូទាំងខេត្ត ។ លោកបានបន្តថា ស្របពេលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការសម្របសម្រួល ជាមួយវិស័យឯកជនដោយ គិតគូពីជីវភាព និងសុខភាពការងារ របស់កម្មករ កម្មការនី តាមរយៈការតំឡើង ប្រាក់បៀវត្សជាតំណាក់កាល។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ អជ្ញាធរគ្រប់លំដាប់ថ្នាក់និង ប្រជាពលរដ្ឋដែលបានចូលរួម រក្សាបានសុខសន្តិភាព ស្ថេរភាពសង្គម និងសំណូមពរឱ្យអជ្ញាធរ ទាំងអស់បន្តពង្រឹងការផ្តល់ សេវារសាធារណជូនដល់ ប្រជាពលរដ្ឋឱ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់។ លោក ហ៊ុន ម៉ាណែត ក៍បានបានបំពាក់គ្រឿង ឥស្សរិយសជូនដល់ សប្បុរសជន និងប្រគេនថវិកាដល់ព្រះចៅ អធិការវត្តមង្គលបពិត្រ ហៅវត្តក្តុល និងបានប្រគល់អំណោយ មួយចំនួនដល់យាយជី តាជី លោកគ្រួ អ្នកគ្រូ សិស្សានុសិស្ស យុវជន កងកំលាំងប្រដាប់អាវុធ និងបានកាត់ឬសសី មាសម្ពោធឆ្លងព្រះវិះហារថ្មី និងសម្ពោធសមិទ្ធិផលនានា នៅក្នុងទីអារាមនេះចាប់ពី ពេលនេះតទៅ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>