ព្រៃវែង ៖ ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង នៅរសៀលថ្ងៃទី១០ ខែ មីនា ឆ្នាំ២០១៥នេះ បានស្តារប្រឡាយមួយខ្សែ នៅឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ដែលមាន ប្រវែង១៤០០ម៉ែត្រ ដើម្បីយក ទឹកពីអាងទឹកស្នេហ៍ សម្រាប់សង្គ្រោះស្រូវ របស់ប្រជាពលរដ្ឋ ចំនួន១៣៥ហិចតា ។
មន្រ្តីមន្ទីរធនធានទឹក ខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយពីទទួល បាន ព័ត៌មាន របស់ប្រជាកសិករថា ពុំមានទឹកគ្រប់គ្រាន់ សម្រាប់ស្រោចស្រព ដីស្រែរបស់ ពួកគាត់នោះ ក្រុមការងារ ដោយមានការណែនាំពី សំណាក់លោករដ្ឋមន្រ្តីនោះ ក៏បានរៀបចំ ការស្តារប្រឡាយ ដើម្បីយកទឹកពីអាងទឹកស្នេហ៍ ។
ក្រោយការដាក់គ្រឿងចក្រ ប្រឡាយ ស្តាររួចមក ក្រុមការងារ បានយកទឹកពីអាង ទៅស្រោចស្រពស្រូវ របស់ប្រជាកសិករ បាន គ្រប់គ្រាន់ នៅតំបន់នោះហើយ និងធ្វើឲ្យប្រជាកសិករ មានការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះវិធានការ ដ៏បន្ទាន់នេះ៕