-ជនសង្ស័យធ្លាប់ធ្វើសកម្មភាព ៣លើក
ភ្នំពេញ ៖ កម្លាំងនគរបាល ល្បាតរបស់ ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នង ការដ្ឋាននគរបាល រាជធានី ភ្នំពេញ បានបញ្ចេញ ប្រតិបត្ដិការចុះបង្ក្រាបបទល្មើសឆក់តាមដង ផ្លូវសាធារណៈ បានចំនួនពីរករណី ដោយឃាត់ ខ្លួនជនល្មើស ចំនួន២នាក់ ដែលករណីឆក់ទី១ កើតឡើងនៅក្នុងទឹកដីសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ និងករណីទី២ បានកើតឡើងនៅ មុខសណ្ឋាគារភ្នំពេញ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ។
មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានឱ្យដឹងថា កាលពីវេលា ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៥ មានបទល្មើសឆក់មួយករណីបាន កើតឡើងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស មុខសណ្ឋាគារ ភ្នំពេញ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ខណៈដែលជនបរទេសម្នាក់កំពុង ដើរឆ្លងផ្លូវ ស្រាប់តែលេចមុខ ជនល្មើសពីរ នាក់ ជិះម៉ូតូម៉ាកហុងដា សេ១២៥ កាំបន្ទះ ពណ៌ស ស៊េរីឆ្នាំ២០១៤ មកធ្វើសកម្មភាពឆក់ កាបូប ។
មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា នៅ ពេលដែលជនល្មើសកំពុងធ្វើសកម្មភាពនោះ ស្រាប់តែកម្លាំងល្បាតចេញ អន្ដរាគមន៍ទាន់ ដោយឃាត់ខ្លួនបានជនល្មើសម្នាក់ រីឯម្នាក់ ទៀត បានបើកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិ ភាព ។
តាមមន្ដ្រីនគរបាលដដែលនេះ បានបញ្ជាក់ ទៀតថា ក្រោយពីចាប់ខ្លួនជនសង្ស័យឈ្មោះ ឈឿន សុខជា អាយុ ២៥ឆ្នាំ ត្រូវបានបញ្ជូន ទៅសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ រួចហើយក៏ ឈានទៅ ដល់ការឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ទៀត ដែលធ្លាប់ចូលរួមធ្វើសកម្មភាពជាមួយខ្លួន កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ វេលា ម៉ោង៨យប់ ស្ថិតនៅតាមបណ្ដោយផ្លូវសហ ព័ន្ធរុស្សី មុខមជ្ឈមណ្ឌលវ៉តធ័រផាក ក្រុមទី១ ភូមិ ចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ដោយពួកគេបានឆក់ទូរស័ព្ទពីនារី ម្នាក់ ។
មន្ដ្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួនខាងលើនេះ ឈ្មោះហម អេង ហៅខ្មេត អាយុ៦៥ឆ្នាំ ។ ជនសង្ស័យ ឈឿន សុខជា បានសារភាពនៅចំពោះមុខ សមត្ថកិច្ចថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៥ ខ្លួននិងឈ្មោះ ហម អេង បានធ្វើសកម្មភាពឆក់យកទូរស័ព្ទមួយ គ្រឿង ម៉ាកសាំសុងកាឡាក់ស៊ីណូត ពីស្ដ្រី ម្នាក់ អាយុប្រហែល២០ឆ្នាំ ដែលកំពុងជិះម៉ូតូ នៅមុខចំណុចមជ្ឈមណ្ឌលកំសាន្ដវ៉តធ័រផាក ដោយ ពួកគេជិះម៉ូតូម៉ាកស៊ុយស៊ូគីស្មាស់រីវ៉ូ ពណ៌ខ្មៅលាយទឹក ក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1AI-1295 ជារបស់ឈ្មោះហម អេង។
ជនសង្ស័យរូបនេះ បានសារភាពទៀតថា ខណៈ ដែលស្ដ្រីរងគ្រោះ កំពុងលើកទូរស័ព្ទនិយាយ ក៏ត្រូវរូបគេឆក់យក ហើយជិះម៉ូតូគេចខ្លួន មកដល់ វត្ដភ្នំ រួចយកទូរស័ព្ទនេះ ទៅលក់ នៅម្ដុំផ្សារកណ្ដាលបានប្រាក់ចំនួន៤០ដុល្លារ ដោយចែកគ្នាពាក់ កណ្ដាលម្នាក់ រហូតត្រូវ បានសមត្ថកិច្ចឃាត់ ខ្លួនតែម្ដង នៅចំណុច រមណីយដ្ឋានវត្ដភ្នំ ក្រោយពីឆក់ កាបូបពី ស្ដ្រីជនបរទេស ។
ជនសង្ស័យរូបនេះ ក៏បានសារភាពពីទង្វើ របស់ខ្លួនមួយ ករណីទៀត ដោយឆក់ទូរស័ព្ទ ដៃ នៅមុខផ្ទះលេខ៩៤៦ ផ្លូវលេខ១២៨ ក្រុម ទី១៨ ភូមិទី៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ ជាមួយ ឈ្មោះ ហម អេង ដោយជិះម៉ូតូស្មាស់រីវ៉ូ ។
ក្រោយពីចាប់ខ្លួន កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានឈានទៅដល់ ការឃាត់ខ្លួនជន សង្ស័យឈ្មោះ ហម អេង ស្ថិតនៅចំណុចផ្លូវ រថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ដោយឡែក ជនសង្ស័យ វ័យ៦៥ឆ្នាំ ហម អេង បានសារភាពផងដែរ ថា ខ្លួនបានឌុបឈ្មោះឈឿន សុខជា ចេញ ពីវត្ដភ្នំ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្សី ដើម្បីរកឆក់ទូរស័ព្ទរបស់ប្រជា ពលរដ្ឋតាមផ្លូវ ហើយ ក៏ធ្វើសកម្មភាព ពេលទៅដល់ចំណុចមុខ មជ្ឈមណ្ឌលវ៉តធ័រផាកតែម្ដង។
ជនសង្ស័យទាំងពីរនាក់នេះ ស្ថិតក្រោម ការឃុំខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាល ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់ តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ។
ដើម្បីពង្រឹងបញ្ហាសន្ដិសុខនិងសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ជា ពិសេសពេលធ្វើ ដំណើរ តាមដងផ្លូវ សាធារណៈ នោះ ស្នងការនគរបាលរាជធានីភ្នំពេញ និង ស្នងការរងទទួលផែន ព្រហ្មទណ្ឌ បានដាក់ ផែនការឱ្យនគរបាល ជំនាញព្រហ្មទណ្ឌនិងនគរ បាលតាមបណ្ដាខណ្ឌ បង្កើនការ ចុះល្បាតជា ប្រចាំទាំងយប់ ទាំងថ្ងៃ ដើម្បីងាយស្រួលចេញ ជួយអន្ដរាគមន៍ ក៏ដូចជាទប់ស្កាត់បញ្ហាបទ ល្មើសដែលកើតមានឡើងនេះ ។