Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាពលរដ្ឋ នៅសង្កាត់ស្រយ៉ូវ ប្រគល់ឧបករណ៍ឆក់ ២៤គ្រឿង ជូនសមត្ថកិច្ច

0
0

កំពង់ធំ ៖ ដោយសារតែ មានការយល់ដឹង ច្រើនលើការចូលរួម ជាមួយសមត្ថកិច្ច ដើម្បី ទប់ស្កាត់ បទល្មើសនានានោះ ប្រជាពលរដ្ឋរស់នៅ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បាននាំយក ឧបករណ៍នេសាទខុសច្បាប់ ចំនួន ២៥គ្រឿង មកឲ្យសមត្ថកិច្ចនគរបាល និង មន្រ្តីជលផល រក្សាទុកចាត់ការបន្តទៀត និងដុតបំផ្លាញចោល ។

ជាក់ស្តែង កាលពី ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ នគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច   នៃ ស្នង ការដ្ឋាន នគរបាល ខេត្តកំពង់ធំ បានសហការ ជាមួយរដ្ឋបាល ជលផល ព្រមទាំង អាជ្ញាធរ ភូមិ-សង្កាត់ស្រយ៉ូវ ផ្សព្វផ្សាយ ច្បាប់ជលផល និងណែនាំ ដល់ប្រជាពលរដ្ឋ ដែល ប្រព្រឹត្ត បទល្មើសឆក់ត្រី។

មន្រ្តីនគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច ខេត្ត កំពង់ធំ បានឲ្យដឹងថា ដោយមានការភ្ញាក់រលឹក និងទទួលបានការណែនាំពី សមត្ថកិច្ចនោះ ប្រជាពលរដ្ឋ បានសម្រេចចិត្ត យកឧបករណ៍នេសាទ មកប្រគល់ជូន និងសន្យាថា មិនប្រព្រឹត្ត ទៀតឡើយ។

មន្រ្តីនគរបាល បានឲ្យដឹងថា ដោយមានការណែនាំ ពីសំណាក់ ស្នងការ នគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ជូ សំអាន លើការពង្រឹងបញ្ហាសន្តិសុខ តាម មូលដ្ឋាននោះ ក្រៅពីការ ចុះបង្ក្រាបជាក់ស្តែង កម្លាំងនគរបាលត្រូវចុះទៅជួប ជាមួយ ប្រជាពលរដ្ឋ ដោយផ្ទាល់ ដើម្បីជួយពន្យល់ និងផ្សព្វផ្សាយច្បាប់ ដល់ពួកគាត់ និងនាំយក ឧបករណ៍ ក៏ដូចជា អាវុធយុទ្ធភណ្ឌដែលមាន ប្រគល់មកឲ្យសមត្ថកិច្ច ចាត់ការបន្ត៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images