Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បទល្មើសនេសាទ នៅផ្ទៃបឹងទន្លេសាប ក្នុងខេត្តពោពោធិ៍សាត់ នៅតែបន្តកើតមាន

$
0
0

ពោធិ៍សាត់៖ បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនានា ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា  ក្នុងរយៈប៉ុន្មានខែ ដើមឆ្នាំ២០១៥នេះ បទល្មើសនេសាទ នៅលើផ្ទៃបឹងទន្លេសាប ចាប់ពីចំណុចភូមិសាស្រ្តកោះក្អែក និង ចំណុចអតីតឡូត៍លេខ៧ អតីតឡូត៍លេខ៣ចាស់ ក្នុងស្រុកបាកាន និងស្រុកកណ្តៀង បទល្មើសប្រភេទអួន យ៉ាងកាវ និងសីប បាននិងកំពុងកើតមានយ៉ាងពេញបន្ទុក ហើយសកម្មភាព នៃបទល្មើសទាំងនោះ ច្រើនតែកើតមាននៅពេលយប់ ចំណែកសមត្ថកិច្ចជំនាញ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ហាក់ដូចជា អង្គុយចាំបក់ផ្សែងតែប៉ុណ្ណោះ ប្រសិនបើគេចុះបង្រ្កាប លុះត្រាតែមានបញ្ជាយ៉ាងក្តៅគគុកពីថ្នាក់លើ។

ក្រៅពីបទល្មើសខាងលើនោះ បើតាមប្រភពដដែល ក៏បានបង្ហើបឲ្យដឹងដែរថា ចាប់ពីព្រំប្រទល់ នៃខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តសៀមរាប និងព្រំប្រទល់ខេត្តបាត់ដំបង បទល្មើសប្រភេទសំរ៉ាស់ ក៏មានយ៉ាងច្រើនស្អេកស្កះផងដែរ។

គួររំលឹកថា កន្លងមកគណៈបញ្ជាការឯកភាពខេត្ត ដែលមានលោកអភិបាលខេត្ត ជាប្រធាននោះ ធ្លាប់បានដាក់ផែនការយ៉ាងក្តៅគគុក ស្នើឲ្យមន្រ្តីជំនាញ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឲ្យយកចិត្តទុកដាក់ទប់ស្កាត់ និងចុះបង្រ្កាបឲ្យខាងតែបាន ចំពោះបទល្មើសទាងឡាយណា ដែលច្បាប់ ហាមឃាត់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏បទល្មើសនេសាទទាំងនោះ នៅតែបន្តកើតមានដដែល ជាមួយគ្នានោះផងដែរ មជ្ឈដ្ឋានខ្លះនិយាយថា បើជំនាញជលផលមានឆន្ទៈបង្រ្កាបនោះ កុំថាឡើយ បទល្មើសនោះវាលាក់ខ្លួនពួនអាត្មា នៅទីណាក៏គេចមិនផុតដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>