Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្កាត់ពីខេត្តរតនគិរី មកឆក់កាបូប នៅក្រុងកំពង់ចាម ត្រូវជាប់ខ្នោះ របស់នគរបាល ក្រោយធ្វើ សកម្មភាព បាន១៥នាទី

$
0
0

- ស្នងការៈ ១ត្រីមាសមាន ករណីឆក់ពីរដង នៅក្រុងកំពង់ចាម តែបង្ក្រាបបាន ទាំងអស់

កំពង់ចាមៈ ជនសង្ស័យម្នាក់ បានស្កាត់តាំងពីក្រុងបានលុង ខេត្តរតនគិរី មកធ្វើសកម្មភាពឆក់ កាបូបនៅលើ ទឹកដីក្រុងកំពង់ចាម ប៉ុន្តែត្រូវបានកម្លាំងនគរបាល ដេញបង្ក្រាប និងចាប់វាយខ្នោះ ក្នុងរយៈពេល ១៥ នាទី បន្ទាប់ពីធ្វើសកម្មភាព។

ករណីឆក់កាបូបបានសម្រេចប៉ុន្តែរត់មិនរួចពីកណ្តាប់ដៃរបស់កម្លាំងនគរបាលខាងលើនេះ បានបង្កឲ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ល្លាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវភ្លោះ សួនច្បារការ៉ាស់សាំងតេឡា ក្នុងភូមិ៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

យោងតាមរបាយការណ៍របស់លោក ហេង វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ផាត់ ដាវីត អាយុ២០ឆ្នាំ មានស្រុកកំណើតនិងទីលំនៅ បច្ចុប្បន្នស្ថិតនៅភូមិឡាបានសៀក សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ហើយជននេះ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ឈ្មោះ អេង រតនា អាយុ៣១ឆ្នាំ រស់នៅភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

លោក ហេង វុទ្ធី បានបញ្ជាក់ទៀតថា មុនពេលកើតហេតុស្ត្រីរងគ្រោះ កំពុងបើកម៉ូតូតែម្នាក់ឯង ដោយកាន់កាបូប ស្រាប់តែជនសង្ស័យបានជិះម៉ូតូមកអែប ហើយឆក់យកកាបូបនោះបានសម្រេច រួចបើកម៉ូតូគេចខ្លួនយ៉ាងលឿន ។

ក្រោយពេលធ្វើសកម្មភាពភ្លាមៗ ដោយមានការស្រែកឆោរឡោពីស្ត្រីរងគ្រោះ កម្លាំងនគរបាល ដែលកំពុងល្បាត និងប្រចាំការនៅគោលដៅក្បែរនោះ បានដេញតាម ហើយប្រកាសតាមវិទ្យុទាក់ទងឲ្យកម្លាំងផ្សេងទៀត ចេញអន្តរាគម និងពួនស្ទាក់មុខសញ្ញារហូតចាប់បានក្នុងរយៈពេល១៥ នៅចំណុចកោះរការ ពោលមានចម្ងាយ ៥គីឡូម៉ែត្រពី កន្លែងកើតហេតុ។

លោក ហេង វុទ្ធីបានបន្តទៀតថា  ក្រោយការចាប់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូតកាបូបយួរដៃ របស់ស្ត្រីរងគ្រោះ ដែលមានទូរស័ព្ទ IPhone 6 plus មួយគ្រឿងនិងលុយ ១ម៉ឺន ៧ពាន់រៀល ព្រមទាំងដកហូតម៉ូតូរបស់ជនល្មើស ដែលជិះធ្វើសកម្មភាពមួយគ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស តាមផ្លូវច្បាប់ ដោយឡែកទ្រព្យសម្បត្តិរបស់ជនរងគ្រោះសមត្ថកិច្ចបានប្រគល់ភ្លាមៗផងដែរ។

ស្នងការនគរបាលខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍បែន រ័ត្ន បានបញ្ជាក់ថា នេះជាករណីឆក់ទី២ ហើយក្នុងរយៈពេលមួយត្រីមាស ប៉ុន្តែត្រូវបានសមត្ថកិច្ចរបស់លោក បង្ក្រាបបានទាំងពីរករណី និងចាប់ខ្លួនជនល្មើសបាន៣នាក់។

លោកឧត្តមសេនីយ៍ស្នងការបានដាក់ផែនការ  ពង្រាយកម្លាំងចុះល្បាត និងប្រចាំការតាមគោលដៅ ងាយស្រួលចេញអន្តរាគម បង្រ្កាបបទល្មើសបានជាក់ស្តែង ជូនប្រជាពលរដ្ឋ ដូចជាករណីទាំងពីរខាងលើនេះ។

គួរកត់សម្គាល់ថា ករណីឆក់តែងតែកើតមានឡើងជាញឹកញាប់នៅតាមបណ្តារាជធានីខេត្តមួយ ចំនួន  ប៉ុន្តែការបង្ក្រាប របស់សមត្ថកិច្ចនៅមានកម្រិត ពោលមិនបានចាប់ខ្លួនជនល្មើសរាល់សកម្មភាពដែលកើតឡើងទាំងនោះឡើយ ដូច្នេះ ការប្រើប្រាស់ជំនាញនិងយុទ្ធសាស្រ្ត លើយបទល្មើសមួយនេះគួរតែត្រូវបានពង្រឹងបន្ថែម ក្នុងគោលបំណង រក្សាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>