កំពង់ឆ្នាំងៈ ប្អូនប្រុស២នាក់ របស់អ្នកស្រី យ៉ោម បុប្ឆា ប្រធានសមាគម ស្ត្រីបឹងកក់ ត្រូវបានកម្លាំងអាជ្ញាធរ មានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន កាលពីថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ពី បានប្រើអំពើហឹង្សា ទៅលើម្តាយបង្កើតរបស់ខ្លួន។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ មាន ១.ឈ្មោះ យ៉ោម គឹមឡុង ភេទប្រុស អាយុ៣៥ឆ្នាំ និង២.ឈ្មោះ យ៉ោមពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិ ភ្នំតាអុស ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ចំណែកជនរងគ្រោះ ដែលជាម្តាយឈ្មោះ សាម សុខ អាយុ៦០ឆ្នាំ ត្រូវកូនប្រុសទាំងពីរ ប្រើអំពើហិង្សា កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នាំយកមកកាន់អធិការ ដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ
និងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕