Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាលខេត្ត៖ ត្រសក់ក្នុងនំប៉័ងសាច់ ជាដើមចមនាំឲ្យ ពលរដ្ឋក្អួតចង្អោរ តែបានធូរស្រាលវិញហើយ

$
0
0

សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានថ្លែងអះអាងថា ប្រជាពលរដ្ឋជាង ៥០០នាក់  ដែលបានពុលក្អួតចង្អោរនោះ គឺបណ្តាលមកពីពុលត្រសក់មានជាតិគីមី នៅក្នុងនំបុ័ងសាច់ ដែលចែកជូនដោយ អង្គការទស្សនៈពិភពលោក (World Vision) ហើយការពុលនេះ មិនបានប៉ះពាល់ដល់អាយុជីវិតនោះទេ។

លោកអភិបាលខេត្ត បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៥ថា ស្ថានភាពរបស់ប្រជាពលរដ្ឋ និង កុមារ ដែលពុលនំប៉័ង បានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌល សុខភាពឃុំពង្រលើ និង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានបន្តថា ប្រជាពលរដ្ឋ ដែលពុលនោះ ភាគច្រើនបានធូរស្បើយ ឡើងវិញហើយ ក្នុងនោះមានមួយចំនួន ក៏បានត្រឡប់ទៅកាន់គេហដ្ឋានរបស់ពួកគេផងដែរ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា មូលហេតុដែលនាំឱ្យមានការពុលនេះ បណ្តាលមកពីត្រសក់មាន ជាតិគីមី ដែលដាក់ផ្ទាប់នៅក្នុងនំប៉័ងសាច់។ សារធាតុគីមីនេះ ធ្វើឱ្យអ្នកបរិភោគក្អោតចង្អោរ ចុកពោះរយៈពេល  ៨ម៉ោងក្រោយបរិភោគ។

លោក ឃឹម ប៊ុនសុង បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋឃុំពង្រលើ ស្រុកជីក្រែង ដែលបានពុលនំប៉័ងទាំងអស់ មានចំនួន ៥៤២នាក់ ក្នុងនោះមនុស្សពេញវ័យមានចំនួន ១៧៨នាក់។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមីនានេះ ប្រជាពលរដ្ឋរស់នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជាង៥០០ នាក់ ត្រូវបាន ដឹកទៅសង្រ្គោះជាបន្តបន្ទាប់ នៅមណ្ឌលសុខភាពឃុំពង្រលើ ខណៈអ្នកមានស្ថានភាពធ្ងន់ធ្ងរត្រូវ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ពួកគេបានទទួលទាននំប៉័ង ដែលចែកដោយអង្គការទស្សនៈ ពិភពលោកក្នុងកម្មវិធីទិវាប្រឆាំងពលកម្មកុមារ នៅវិទ្យាល័យភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប  កាលពីម្សិលមិញ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>