Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចតេជោ រក្សាជំហរយក លោក ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃ គ.ជ.ប មិនត្រូវការបេក្ខភាពដទៃ (មានសំឡេង)

$
0
0

- លោក ហង្ស ពុទ្ធា ទទួលយកសំណើ និងសន្យាជួយ បរិយាកាសបោះឆ្នោតនៅកម្ពុជា កាន់តែល្អប្រសើរ

- សម្តេចតេជោ ទម្លាយសារឆ្លើយឆ្លង ជាមួយលោក សម រង្ស៊ី ជុំវិញបេក្ខភាពទី៩ គ.ជ.ប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បាន  ប្រកាសបង្ហាញជំហរនៅតែរក្សាជ្រើសតាំងលោក ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិរៀបចំការ   បោះឆ្នោត (គ.ជ.ប) ពោលមិនត្រូវការបេក្ខភាពដទៃឡើយ។ សម្តេចបានបញ្ជាក់ថា ជំហរនេះ គឺរក្សាតាមការ ព្រមព្រៀងគ្នាតាមទូរស័ព្ទរវាងសម្តេច និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៩ ខែមី នា ឆ្នាំ២០១៥។

នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន និងផ្លូវជាតិលេខ៩ (ស្ទឹង  ត្រែង-ព្រះវិហារ) នាខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ សម្តេចតេជោ បានប្រកាសថា គណ បក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរជ្រើសយកលោក ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃ គ.ជ.ប មិនត្រូវការបេក្ខ ភាពដទៃនោះឡើយ បើមិនដូច្នោះសមាភាព គ.ជ.ប នឹងរក្សាដដែល។

ពាក់ព័ន្ធនឹងការជ្រើសតាំងបេក្ខភាពលោក ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃ គ.ជ.ប នេះ សម្តេចបានរំលឹកផងដែរ ថា សម្តេច និង លោក សម រង្ស៊ី បានព្រមព្រៀងគ្នារួចហើយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ តាមរយៈការ សន្ទនាគ្នាតាមរយៈ SMS គ្រាដែលលោក សម រង្ស៊ី កំពុងស្ថិតនៅប្រទេសបារាំង តែពេលវិលត្រឡប់មក ប្រទេសកម្ពុជាវិញ លោក សម រង្ស៊ី ចង់ផ្លាស់ប្តូរ ជំហរទៅវិញ។

សម្តេចបន្ថែមថា «ខ្ញុំបញ្ជាក់ច្បាស់ហើយ គឺអត់និយាយអីតទៀតទេ សុំទោសព្រមឬមិនព្រមបើមិនព្រមទេកុំបោះ ថ្ងៃទី១៣ មេសា ខាងមុខនេះ។ បើមិនអាចឯកភាពគ្នាបានទេ ទុកឯកឧត្តម អ៊ឹម សួរស្តីបន្តធ្វើជាប្រធាន គ.ជ.ប  រហូតទៅកុំពិបាកពេក។អាថ្មីមិនចេញ អាចាស់បន្ត កុំទារភាគហ៊ុនច្រើនពេក។ សង្ឃឹមថា ឯកឧត្តម សម រង្ស៊ីនឹង បន្តគ្រប់គ្រងបានបក្សនេះបន្តទៀត។ គាត់ឯកភាពជាមួយខ្ញុំនៅប៉ារីស ហេតុអីមកដល់កម្ពុជាគាត់អត់ព្រមតើមាន បញ្ហាផ្ទៃក្នុងអី។ ហើយកុំថា គេបំបែកអាងអីអាងថា គេបំបែកនេះមិនមែន ឯកឧត្តមសម រង្ស៊ីជាអ្នកនិយាយទេ គឺ អ្នកដទៃ»។

សម្តេចបានបន្ថែមថា «លទ្ធភាពមានពីរ គឺមួយបោះឆ្នោតបាន ប៉ុន្តែបេក្ខភាពត្រូវតែជា ហង្ស ពុទ្ធា។ មួយទៀត មិនចាំបាច់បោះឆ្នោតទេគណៈកម្មការនេះ ដំណើរការទៅ ប៉ុន្តែយកច្បាប់ថ្មីមកអនុវត្ត»។

សម្តេចបានលើកឡើងថា សម្តេចបានសួរទៅលោក សម រង្ស៊ីថា តើអាចគ្រប់គ្រងបានទេ។ គណបក្សប្រជាជន កម្ពុជាធ្វើការងារជាក្រុមមិនមែនធ្វើការម្នាក់ឯងនោះទេ។

ទោះបីជាយ៉ាងណា យោងតាមប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តពីគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា លោក  សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានយល់ដាក់លោក ហង្ស ពុទ្ធា ឱ្យធ្វើជាសមាជិកទី៩ នៃគ.ជ .ប ដូចអ្វីដែលលោក សម រង្ស៊ី និងសម្តេចតេជោ ហ៊ុន សែន បានឯកភាពគ្នាកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥  កន្លងទៅនោះហើយ។

ប្រភពបានបន្តថា លោក សម រង្ស៊ី នឹងផ្ញើលិខិតជូនលោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួង មហាផ្ទៃ ដែលលិខិតនេះ សម្តេចតេជោ បានចុះហត្ថលេខារួចហើយ ដើម្បីបញ្ជូនបន្តទៅគណៈកម្មាធិការអចិន្ត្រៃ យ៍ នៃរដ្ឋសភា ក្នុងបំណងបញ្ជាក់ពីគណបក្សទាំងពីរ បានឯកភាពគ្នានូវបេក្ខភាព លោក ហង្ស ពុទ្ធា សម្រាប់ ជ្រើសរើសជាសមាជិកទី៩ នៃ គ.ជ.ប។

លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត (Nicfec) បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ថា រហូតដល់ល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ លោក មិនទាន់ទទួលលិខិតស្នើជាផ្លូវការណាមួយពីគណបក្ស  នយោបាយទាំងពីរនៅឡើយទេ។ តែទោះបីជាយ៉ាងណា ប្រសិនបើមានការស្នើពីគណបក្សនយោបាយទាំងពីរ  មែននោះ លោកនឹងទទួលសំណើ ដើម្បីចូលរួមចំណែកបម្រើស្ថាប័នបោះឆ្នោតនៅកម្ពុជា។

លោក បន្តថា ប្រសិនបើរូបលោកបានក្លាយជាសមាជិក គ.ជ.ប លោកនឹងខិតខំធ្វើឲ្យដំណើរការបោះឆ្នោតនៅ កម្ពុជា ប្រព្រឹត្តទៅដោយតម្លាភាព និងអព្យាក្រិត្យ ពោលធ្វើយ៉ាងណាឲ្យគណបក្សនយោបាយ ដែលឈ្នះ ឈ្នះ  ដោយយុត្តិធម៌ ហើយបើចាញ់ ចាញ់ដោយអស់ចិត្ត។

សូមបញ្ជាក់ថា លោក ហង្ស ពុទ្ធា គឺជាបេក្ខជនមួយរូប ដែលត្រូវបានគណបក្សនយោបាយទាំងពីរស្នើឲ្យធ្វើជា សមាជិកទី៩ នៃ គ.ជ.ប បន្ទាប់ពីលោកស្រី ពុង ឈីវកេក បានបដិសេធនូវសំណើមួយនេះ។

គណបក្សនយោបាយឈ្នះឆ្នោតទាំងពីរនៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ  ក្រោយកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បានឯកភាពគ្នាធ្វើកំណែទម្រង់ច្បាប់  បោះឆ្នោត និងច្បាប់រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។ ក្នុងនោះ  ពាក់ព័ន្ធសមាភាព គ.ជ.ប គណបក្សទាំងពីរបានព្រមព្រៀងជ្រើសរើសតាមរូបមន្ត ៤-៤-១ ពោលសមាភាព៤  រូប ជ្រើសដោយគណបក្សប្រជាជនកម្ពុជា ៤រូប ជ្រើសដោយគណបក្សសង្រ្គោះជាតិ និងមួយរូបទៀត ជ្រើស តាំង ដោយគណបក្សទាំងពីរ។

- សម្តេចតេជោ ទម្លាយសារឆ្លើយឆ្លង ជាមួយលោក សម រង្ស៊ី ជុំវិញបេក្ខភាពទី៩ គ.ជ.ប

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន និងផ្លូវជាតិលេខ៩ (ស្ទឹងត្រែង-ព្រះវិហារ) នាព្រឹក ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានទម្លាយនូវខ្លឹមសារទាំងស្រុង នៃការចរចា រវាងសម្តេច និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ជុំវិញការជ្រើសតាំងលោក ហង្ស ពុទ្ធា ជាសមា  ជិកទី៩ នៃ គ.ជ.ប ផងដែរ។

ខាងក្រោម គឺជាប្រសាសន៍របស់សម្តេច ដែលបានថ្លែងនាព្រឹកមិញនេះ៖

- សារលោក សម រង្ស៊ី ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ពេលត្រឡប់មកដល់ប្រទេសកម្ពុជា

ខ្ញុំបានធ្វើដំណើរមកដល់ភ្នំពេញវិញហើយ ថ្ងៃនេះ។

ចំពោះការឆ្លើយឆ្លងគ្នារវាងសម្តេច និង រូបខ្ញុំតាមសារទូរស័ព្ទ ថ្ងៃទី២៩ មីនា កន្លងទៅនេះ សហការីខ្ញុំទាំងអស់ ក៏  ពេញចិត្តទាំងអស់គ្នា ចំពោះការព្រមព្រៀងគ្នាជាគោលការណ៍ រវាងសម្តេច និង រូបខ្ញុំ ដែលបានឯកភាពជ្រើស  រើសលោក ហង្ស ពុទ្ធា ឲ្យធ្វើជាបេក្ខជនសម្រាប់សមាជិកទី៩ នៃ គ.ជ.ប.។ តែខ្ញុំទើបតែបានទទួលព័ត៌មានពី  មជ្ឈដ្ឋានជិតស្និទ្ធជាមួយសាម៉ីខ្លួនថា លោក ហង្ស ពុទ្ធា ព្រមទាំងភរិយាគាត់ មានបញ្ហាសុខភាព ដែលគួរយក  មកថ្លឹងថ្លែង គឺគាត់មានជំងឺទឹកនោមផ្អែម ដែលតម្រូវឲ្យគាត់ទៅព្យាបាល នៅប្រទេសវៀតណាម។ តើសម្តេច  មានបានទទួលព័ត៌មានដូចគ្នានេះដែរទេ?

ដោយសារឈ្មោះលោក ហង្ស ពុទ្ធា ជាបេក្ខជនទី៩ សម្រាប់ គ.ជ.ប. មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈ   និងជាផ្លូវការនៅឡើយទេ ហើយដោយសារយើងចង់ឲ្យស្ថាប័ន គ.ជ.ប. នេះ មានលំនឹង និង ស្ថេរភាពពេញមួយ  អាណត្តិ ជាបន្តបន្ទាប់ ខ្ញុំសូមសម្តេចមេត្តាពិនិត្យលទ្ធភាព ឲ្យគណបក្សយើងទាំងពីរជ្រើសរើសជាយថាហេតុ នូវ  បេក្ខជនទី៩ ម្នាក់ទៀតសម្រាប់ គ.ជ.ប.។ បន្ទាប់ពីបានគិតគូរ និងថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ខ្ញុំសូមស្នើឈ្មោះ ៣   នាក់ខាងក្រោមនេះ ដើម្បីជូនសម្តេចពិនិត្យ និង សម្រេច លើឈ្មោះណាមួយក៏បាន៖

១- លោក គល់ បញ្ញា ដែលជានាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅ កម្ពុជា ហៅកាត់ថា COMFREL។

២- លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស របស់សមាគមសិទ្ធិមនុស្សអាដហុក ADHOC ហើយដែលជាមន្ត្រី របស់ COMFREL ផងដែរ។

៣- លោក ហ៊ីង ធីឬទ្ធិ ដែលជាព្រះរាជអាជ្ញាតុលាការកំពូល ហើយដែលជាអ្នកជំនាញច្បាប់កម្រិតខ្ពស់បំផុត។

ខ្ញុំសូមអរគុណ ចំពោះទស្សនៈទូលំទូលាយ និង សម្រុះសម្រួលរបស់សម្តេច។

គួរពុំគួរ សូមសម្តេចមេត្តាអធ្យាស្រ័យ។ ដោយក្តីគោរពរាប់អានពីខ្ញុំ សម រង្ស៊ី។

- សារសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបសំណើលោក សម រង្ស៊ី

ស្វាគមន៍ការវឹលត្រឡប់ដោយសុវត្តិភាពរបស់ឯកឧត្តម។ ខ្ញុំបានទទួលរួចហើយ នូវសំណើ ឯ.ឧលើបេក្ខភាព  សមាជិកទី៩ នៃគ.ជ.ប។ ខ្ញុំសុំអាធ្យាស្រ័យដែលមិនអាចទទួលយកនូវសំណើរឯ.ឧបានដោយមូលហេតុដូចខាង  ក្រោម៖

១. យើងបានយល់ព្រមជាមួយគ្នាតាមរយះ sms លើបេក្ខភាពលោក ហង្ស ពុទ្ធា ដូចមានក្នុងលិខិតរបស់ខ្ញុំថ្ងៃ  ២៩ មីនា ផ្ញើជូនឯ.ឧ។ ថ្នាក់ដឹកនាំ cpp សុទ្ទតែបានដឹងរឿងនេះ។ សាព័ត៌មានមួយចំនួន ក៏បានចុះផ្សាយហើយ  ដែរ។ ការផ្លាស់ប្តូរគោលជំហរមិនមែនជាទម្លាប់នយោបាយរបស់ខ្ញុំនឹង cpp នោះទេ លើកលែងតែសាមីខ្លួនមិន  អាចបំពេញលក្ខន័តាមផ្លូវច្បាប់ បានដូចករណីយលោកស្រី ពុង ឈីវកិច លើបញ្ហារសញ្ជាតិខ្មែរតែ១។

២.តាមដឹងលោក ហង្ស ពុទ្ធា គ្មានជំងឺទឹកនោមផ្អែមទេ។ បើទោះជាគាត់មានជំងឺនេះមែន ក៏ច្បាប់មិនបានហាម  ឃាត់មិនឲ្យឈរឈ្មោះនោះដែរមិនថា ជំងឺទឹកនោមផ្អែម សូម្បីជំងឺអេដស៍ ក៏នៅតែឈរឈ្មោះបានដែរ, Cpp មិន  យល់ព្រមយកបញ្ហាជំងឺនេះ ឬ ជំងឺនោះ ដើម្បីផ្លាស់ប្តូរបេក្ខភាពលោក ហង្ស ពុទ្ធា តាមសំណើ ឯ.ឧបានទេ។  ពេលវេលា បានមកដល់ដំណាក់ការផ្តាច់ព្រ័ត្រ ហើយខ្ញុំសុំផ្តល់ជម្រើស ២ជូន ឯ.ឩ គឺ៖ 1. បន្តគាំទ្របេក្ខភាព  លោក ហង្ស ពុទ្ធា តាមការព្រមព្រៀងថ្ងៃ២៩ មីនា រវាង ឯ.ឧ និង ខ្ញុំ ហើយចុះហត្ថលេខាលើលិខិតផ្ញើជូនគណៈ  អចិន្ត្រៃយ៍រដ្ឋសភា ដែលខ្ញុំ បានចុះហត្ថលេខារួចហើយ។ 2. មិនបាច់បោះឆ្នោតរើស គ.ជ.ប ថ្មីថ្ងៃ ១៣ មេសា ទេ  ដោយយកមូលហេតុគណៈបក្សទាំង២ មិនឯកភាពគ្នាលើការរើសបេក្ខភាពទី៩។ ក្នុងករណីយបែបនេះ គ.ជ.ប  បច្ចុប្បន្ននឹងបន្តការងាររហូត គ.ជ.ប ថ្មី ត្រូវបានជ្រើសតាំងឡើង។

ខ្ញុំអត់មានជំរើសខុសពីនេះទេ, សង្ឃឹមថា ឯ.ឧ នឹងពិចារណារប្រកបដោយការទទួលខុសត្រូវ នឹងគោរពការព្រម  ព្រៀមរវាងយើងទាំង២។ ដោយស្រឡាញ់រាប់អានពីខ្មុំ!

- ប្រវត្តិរូបសង្ខេប លោក ហង្ស ពុទ្ធា

លោក ហង្ស ពុទ្ធា អាយុ ៤៩ឆ្នាំ កើតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៦៥ មានស្រុកកំណើត នៅស្រុកសន្ទុក ខេត្ត កំពង់ធំ មានបងប្អូន ៩នាក់ ឪពុកជាគ្រូបង្រៀន ម្ដាយជាមេផ្ទះ។ លោកពុទ្ធា បានបញ្ចប់បាក់អង នៅមុនពេល ខ្មែរក្រហមឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥។

នៅក្នុងរបបខ្មែរក្រហម លោករស់នៅឃុំត្នោតជ្រំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្រោយថ្ងៃរំដោះ ៧មករា ក្នុងឆ្នាំ  ១៩៨០ លោក ហង្ស ពុទ្ធា ត្រូវបានគេជ្រើសរើសឲ្យទៅបន្តការសិក្សានៅសហភាពសូវៀត និងរស់នៅក្នុងរដ្ឋកា  ហ្សាក់ស្ថាន។ លោកពុទ្ធាបានចំណាយពេលនៅទីនោះរយៈពេល ១០ឆ្នាំ រហូតបានបញ្ចប់ការសិក្សាជាបណ្ឌិត ច្បាប់បែបកុម្មុយនីស្ត។

លោក ហង្ស ពុទ្ធា បានបម្រើការងារនៅអង្គការនិចហ្វីកអស់រយៈ ១៧ឆ្នាំ។ បច្ចុប្បន្នជានាយកប្រតិបត្តិការអង្គការ មួយនេះ។

លោក ហង្ស ពុទ្ធា បានរៀបការនៅអាយុ ៤៣ឆ្នាំ បច្ចុប្បន្នមានកូនស្រីពីរនាក់ កូនបងអាយុ ៦ឆ្នាំ កូនប្អូនអាយុ២  ឆ្នាំ។ លោក អាចនិយាយភាសា រុស្ស៊ី កាហ្សាក់ បារាំង អង់គ្លេស វៀតណាម ប៉ុន្តែមិនច្បាស់លាស់ទេ គ្រាន់តែ  អាចយល់ និង ទាក់ទងគ្នាបាន៕

{mp3remote} http://image.dap-news.com:81/dap-news/dap-images/2015/March/id-009/PM Hunsen.mp3{/mp3remote}


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images