ភ្នំពេញ : ជនសង្ស័យម្នាក់ ត្រូវបានប្រជាការពារ និងកម្លាំងសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យ ព្រមទាំងម្ចាស់ ម៉ូតូ នាំគ្នាដេញប្រផាប់ចាប់ ប្រភីង បើករត់ពីផ្លូវមួយទៅ មួយទៀត ពោលបើករត់ គេចពីភូមិដំណាក់ធំ១មក ដល់ភូមិដំណាក់ធំ ស្ថិតតាម ផ្លូវលំតូចចង្អៀត ទើបកម្លាំង សមត្ថកិច្ចក្របួចបាន រួចបញ្ជូនទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្វីចាត់ការបន្តតាមនីតិវិធី ច្បាប់ ។
ករណីដេញចាប់ ជនសង្ស័យលួចម៉ូតូនេះ កើតឡើងកាល ពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិ ដំណាក់ធំ១ ក្រុមទី៦ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមនជ័យ ។
ជនសង្ស័យឈ្មោះ រស់ វណ្ណា ប្រុស អាយុ២៩ឆ្មាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅខេត្តតាកែវ ។
ចំណែកម៉ូតូដែលជនល្មើសលួចម៉ាក C125 - 2013 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CE-1675 ដែលជារបស់ជនរងគ្រោះ ឈ្មោះ ផន ចាន់ថា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ។
តាមការរៀបរាប់របស់ម្ចាស់ម៉ូតូ បាននិយាយថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមកទិញម្ហូប នៅតូបតាមផផ្លូវ ដោយឈប់ម៉ូតូនៅក្បែរតូបលក់ដូរចម្ងាយប្រមាណមួយម៉ែត្រពីខ្លួន ដោយមិនបានដកសោម៉ូតូចេញទេ ប៉ុន្តែបានពន្លត់ម៉ាសុីនផងដែរ ភ្លាមៗនោះខណៈកំពុងទិញម្ហូប ស្រាប់តែមានជនសង្ស័យម្នាក់ ចុះពីលើម៉ូតូ របស់បក្ខពួក រត់មកឡើងជិះម៉ូតូ ហើយបញ្ឆេះជិះ ចេញទៅ ឃើញបែបនេះ ខ្លួនបានស្រែកចោរៗ បង្កភាពភ្ញាក់ផ្អើល ដល់កម្លាំងប្រជាការពារភូមិ និងសមត្ថកិច្ច ដេញចាប់បាន ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន -ម៉ូតូ Dream សេរី013មួយគ្រឿង -ស្លាកលេខម៉ូតូចំនួន02 ស្លាកលេខរថយន្ថចំនួន01 -កាំបិតនឹងដាវចំនួន02 -កាបូបដៃចំនួន02-ដែកដាប់ចំនួន 01+ផ្លែរណាអា ដែកចំនួន01 -សោរអក្សរតេចំនួន01+ដង្កាប់ ចំនួន01 -ក្រដាស់ប្រចឆំកុងទ័រម៉ូតូ Nex014 ចំនួន01សន្លឹក -សំភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន៕