Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក អូស្មាន ហាស្សាន់ ទទួលជួបអគ្គលេខា ធិការអង្គការ សម្ព័ន្ឋឥស្លាម ពិភពលោក

$
0
0

ភ្នំពេញៈ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ នៅឯវិមានសន្តិភាព លោក ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានអង្គការមូល និធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអនុញ្ញាតអោយ លោក បណ្ឌិត Abdullah bin Abdul Mohsin Al-Turki, អគ្គលេខាធិការអង្គការសម្ព័ន្ឋឥស្លាមពិភពលោក ដែលជាអង្គការឥស្លាមអន្តរជាតិធំមួយ មានការិយាល័យ ស្នាក់ការកណ្តាលនៅក្រុង Makkah ប្រទេសអារ៉ាំប៊ីសាអូឌីត និង មានសាខានានាជាច្រើននៅតាមបណ្តា ប្រទេសក្នុងពិភពលោក ជួបពិភាក្សាការងារ។ 

បន្ទាប់ពីសម្តែងការគួរសម និង ផ្តល់កិច្ចស្វាគមន៍រវាងភាគីកម្ពុជា អារ៉ាប៊ីសាអូឌីត  លោក បណ្ឌិត Abdullah bin Abdul Mohsin Al-Turki បានលើកឡើងថា « ការទស្សនកិច្ចមកកម្ពុជា លើកនេះ ជាករបើកទំព័រ នៃការរឹតបន្តឹង ចំណងសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និង អារ៉ាប៊ីសាអូឌីត អោយកាន់តែមានភាព ទូលាយទូលាយថែមទៀត។ ជាក់ស្តែង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥នេះ យើងខ្ញុំនឹងរៀបចំសិក្ខាសាលា អន្តរជាតិមួយស្តីអំពី « ឥស្លាមជាសារសន្តិភាព និង ការយោគយល់គ្នា» ដែលនេះជាជំហានមួយ អាចពង្រឹង ទំនាក់ទំនងដោយសន្តិភាព សម្រាប់សាសនិកឥស្លាម ជាមួយសាសនិកនានា ទាំងកម្ពុជា និង នៅលើឆាក អន្តរជាតិ ដោយចូលរួមលប់បំបាត់អំពើហឹង្សា ការប្រកាន់និន្នាការ ពូជសាន៍ និង សាសនាជាំដើម »។

នៅក្នុងឱកាសនោះផងដែរ លោក ឧកញ៉ា អូស្មាន ហាស្សាន់  ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់រារដ្ឋាភិបាល នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជា រាល់សប្បុរសជនម្ចាស់ ជំនួយ ដែលតែងតែបានឧបត្ថម្ភអំណោយមនុស្សធម៌នានា មកដល់សហគមន៍កម្ពុជា ដូជជាឧបត្ថម្ភចំណាយក្នុង ការទៅបំពេញ បុណ្យធម្មយាត្រាហាជ្ជ ជារៀងរាល់ឆ្នាំ ក្នុងនាមជាភ្ញៀវកិត្តិយសរបស់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រ អារ៉ាប៊ីសាអ៊ូឌីត និងការឧបត្ថម្ភដើម្បីពង្រឹងលើវិស័យនានាជាច្រើនទៀតជូនសហគមន៍ ដើម្បីរួម ចំណែកកាត់បន្ថយ ភាពក្រីក្រជូនប្រជាជនកម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងជំរុញ អភិវឌ្ឍន៍លើគ្រប់វិស័យ និងបើកចំហរក្នុងការ ទទួលអំណោយ មនុស្សធម៌មកពីគ្រប់ ទិសទី ដើម្បីបំពេញ សេចក្តីត្រូវការ របស់ប្រជាជនកម្ពុជា នៅក្នុងពេលដែលកម្ពុជា ទទួលបាននូវសុខសន្តិភាព ពេញលេញ បន្ទាប់ពីកម្ពុជា បានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ក្នុងប៉ុន្មានទស្សវត្សកន្លងទៅនេះ។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានស្នើអោយ លោកអគ្គលេខាធិការរបស់អង្គការនេះ ជួយពិនិត្យលទ្ឋភាព និងបង្កើនជំនួយមនុស្សធម៌នានា អោយបានកាន់តែច្រើនមកដល់កម្ពុជា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>