បន្ទាយមានជ័យ ៖ ដើម្បីចូលរួមលើក កម្ពស់សោភ័ណភាព និងថែរក្សាបរិស្ថាន អនាម័យ ឲ្យកាន់តែ មានលក្ខណៈ ល្អប្រសើរនោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ អាត់ ខែម នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥នេះ បានដឹកនាំ មន្រ្តីនគរបាល មួយចំនួន ចុះទៅបាញ់ស្មៅ និងកាត់ស្មៅ តាមដងផ្លូវ នៅក្នុងទីរួមខេត្ត ។ លោកស្នងការបានកាន់ ម៉ាស៊ីនកាត់ស្មៅ ដោយខ្លួនឯង ដើរបាញ់ស្មៅ និងកាត់ស្មៅ កុំឲ្យដុះស៊ុបទ្រុប នៅ
តាមដងផ្លូវ ដែលមើលទៅ មិនមានភាពទាក់ទាញ និងចូលរួមចំណែក រក្សាអនាម័យ ឲ្យ បានល្អប្រសើរ ។
លោកស្នងការ ក្រៅពីការជាប់ រវល់ការងារ យ៉ាងច្រើន លើការងារថែរក្សា សន្តិសុខ ជូនប្រជាពលរដ្ឋ នៅក្នុង ខេត្តនោះ លោកបានឆ្លៀតពេល ដឹកនាំមន្រ្តីនគរបាល ក្រោមឱវាទ ចុះសំអាតបរិស្ថាន និងអនាម័យក្នុងខេត្ត ជាប្រចាំផងដែរ៕
លោកស្នងការ ខេត្តបន្ទាយមានជ័យ កំពុងកាន់ម៉ាស៊ីន បាញ់ស្មៅ នៅតាមចិញ្ចើមផ្លូវ