ស្វាយរៀង ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ នេះ បានចុះសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ រួមនឹងប្រជាពលរដ្ឋប្រមាណ ៤០០នាក់ នៅក្រុង បាវិត ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុក្ខដាក់ ដល់កងកម្លាំង ប្រដាប់វុធគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋផងដែរ ហើយការចុះសំណេះសំណាល នៅពេលនេះ គឺដើម្បីដឹងអំពី សុខទុក្ខកងទ័ព កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើង និងបំពេញតួនាទី នៅក្នុងក្រុងបាវិតនេះ ។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បាននាំថវិកា របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់កងម្លាំង ប្រដាប់អាវុធ ៣០០នាក់ សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយប្រជាពលរដ្ឋ ៥០គ្រួសារទៀត ក៏ទទួល បានអំណោយ និងថវិការបស់សម្តេចតេជោ សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរនេះផងដែរ ៕