ភ្នំពេញ៖ តាមការគ្រោងទុក នៅថ្ងៃចន្ទទី០៦ ខែមេសា ឆ្នាំ២០១៥ស្អែក លោក ស ខេង ប្រធានក្រុម តំណាង រាស្ត្រមតិភាពច្រើន សភានឹងជួបជាមួយ លោក សម រង្ស៊ី ប្រធានក្រុមអ្នក តំណាងរាស្ត្រ មតិ ភាគតិច សភាពិភាក្សាទៅលើ ការរៀបចំស្ថាប័ន ជាតិរៀបចំការបោះឆ្នោត ដោយក្នុងសម្រេចជ្រើសរើស ប្រធាននិងអនុប្រធានថ្មី។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌ មាន ដើមអម្ពិលនៅរសៀលថ្ងៃអាទិត្យនេះថា ជំនួបនៅថ្ងៃស្អែក ជាជំនួបមួយធ្វើឡើង បន្ទាប់ពីគណៈកម្មា ការអចិន្ទ្រៃសភាបញ្ចប់ ការទទួលពាក្យក្នុងការជ្រើសរើស បេក្ខភាពគជប។ លោកថា “ ជជែកអំពីតំណែង ប្រធាន អនុប្រធាន និង សមាសភាព នៃគណៈកម្មការជាតិរៀបចំ ការបោះឆ្នោតថ្មីតាមរូបមន្តបួន បួន មួយ “។
លោក ឈឹម ផលវរុណ នៅមិនទាន់ដឹងថាមន្ត្រីណា ឫបុគ្គលណាខ្លះទេត្រូវចូលមកកាន់ តំណែងស្ថាប័ន គជប ថ្មីតាម រូបមន្តបួនបួនមួយនោះទេ។ ជំនួបនៅថ្ងៃស្អែកនឹង ចាប់ផ្ដើមនៅម៉ោង៣ រសៀល។ យ៉ាងណាក៏ដោយសមាសភាព គជប ថ្មី នឹងបង្ហាញខ្លួន ជាសាធារណៈនៅថ្ងៃទី១៣មេសាខាងមុខ ពោលគឺ មុនពិធីបុណ្យចូលឆ្នាំខ្មែរ មួយថ្ងៃ។ រហូតមកដល់ពេលនេះបេក្ខភាព នៃសមាជិកគជបគេដឹងត្រឹម លោក ហង្ស ពុទ្ធា ប្រធានអង្គការ និចហ្វិក ដែលថ្នាក់ដឹកនាំកំពូល សម្រេចជ្រើសរើសជំនួស លោកស្រី ពុង ឈាវហ្គេច និង លោក គួយ ប៊ុនរឿន មកពីគណបក្សសង្គ្រោះជាតិ៕