ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌសែនសុខ សហការជាមួយ កម្លាំងសមត្ថកិច្ចរបស់អធិកា ខណ្ឌសែនសុខ បានធ្វើការចុះបង្ក្រាប មុខសញ្ញាជក់ និងចែកចាយថ្នាំញៀន ដ៏សកម្ម ។ ប្រតបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង ០៣និង៣០នាទី រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅទីតាំង ម្លុកទឹកដីបឹងឈូក មុខមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចបានបង្ក្រាបបាន មុខសញ្ញាជក់ និងចែកចាយថ្នាំញៀនចំនួន ១៩នាក់ ក្នុងនោះមានស្ត្រីម្នាក់ផងដែរ។
សូមបញ្ជាក់ថា សម្រាប់ជនទាំង ១៩នាក់ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបានហើយ និងត្រូវបញ្ជូនបន្តទៅសាកសួរ នៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត ទៅតុលាការចាត់ការតាមនីតិវិធី៕