Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋាភិបាល ម៉ាលី ប្រកាសដាក់ ប្រទេសក្នុងភាព អាសន្នរយៈពេល ១០ថ្ងៃ បន្ទាប់ពីមានការ គំរាមពីពួកឧទ្ទាម

$
0
0

រដ្ឋាភិបាល ម៉ាលី បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នក្នុង រយៈពេល១០ថ្ងៃ បន្ទាប់ពីប្រភពពីមន្ត្រីរក្សាសន្តិសុខ បានឲ្យដឹងថា មានការគំរាមកំហែង ពីសំណាក់ពួកឧទ្ទាមជីហាត នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Street Insider ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ។

កាលពីខែវិច្ឆិកា កន្លងទៅនេះ ក្រុមឧទ្ទាមជីហាត មិនស្គាល់អត្តសញ្ញាណមួយក្រុម បានវាយប្រហារសណ្ឋាគារដ៏ប្រណិតមួយកន្លែង បណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ ក្នុងរួមទាំងជនបរទេសផងដែរ ដែលបានគំរាមកំហែង ដល់ស្ថិរភាពក្នុងតំបន់ភាគខាងត្បូង ទីក្រុង Bamako។ ចាត់តាំងពីពេលនោះមក រដ្ឋាភិបាលម៉ាលី បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ហើយពេលនេះ ក៏បានប្រកាសដាក់ក្នុងភាពអាសន្នសារជាថ្មី។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា ការប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ដើម្បីផ្តល់ភាពងាយស្រួលដល់អាជ្ញាធរពាក់ព័ន្ធក្នុងការកំណត់អត្តសញ្ញាណ និងទប់ទល់ជាមួយការគំរាមកំហែងទាំងនោះ។

សូមជម្រាបថា បច្ចុប្បន្នក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS កំពុងរីកដុះដាលយ៉ាងខ្លាំងនៅបណ្តាប្រទេសអាហ្វ្រិកខាងលិច ចាប់តាំងពីប្រទេស បារាំង ដកទ័ពពីទីក្រុងសំខាន់ៗភាគខាងជើងប្រទេស ម៉ាលីកាលពីពីរឆ្នាំកន្លងទៅនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles