រតនគិរី៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន តាន់យុង ប្រមុខរដ្ឋាភិបាល នៃប្រទេសវៀតណាម បានអញ្ជើញដល់ទីតាំង បង្គោលព្រំដែនលេខ៣០ ដើម្បី ធ្វើជាអធិបតីភាព ក្នុងការសម្ពោធ បង្គោល ព្រំដែនកម្ពុជា-វៀតណាម លេខ៣០នៅព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ។
តាមការគ្រោងទុក នៅពេលព្រឹកសម្តេច នឹងចុះទៅសម្ពោធ នៅបង្គោលនៅច្រកអូយ៉ាដាវ ខេត្តរតនគិរី ចំណែក ពេលល្ងាច សម្តេចនឹងអញ្ជើញទៅ សម្ពោធនៅច្រកភ្នំដិន ខេត្តាកែវ។
សូមបញ្ជាក់ថា គណៈកម្មការព្រំដែនកម្ពុជា និងវៀតណាមបានស្ថាបនា បង្គោលព្រំដែលលេខ៣០ ដែលស្ថិតនៅ ច្រកព្រំដែន អន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរីខាងកម្ពុជា ទល់នឹងច្រកព្រំដែនអន្តរជាតិ ខាងវៀតណាម ច្រកឡេថាញ់ ស្រុកដុងកឺ ខេត្តយ៉ាឡាយ ដែលការស្ថាបនានេះ បានចាប់ផ្ដើម ជាផ្លូវការកាលពីថ្ងៃទី២០ ខែ វិច្ឆិកា ហើយគ្រោង ហើយបញ្ចប់ការសាងសង់ រយៈពេល១ខែនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ។