(Melbourne)៖ លំនៅដ្ឋានជាង ១០០ខ្នង ក្នុងតំបន់ទេសចរណ៍ នាំមុខគេនៅអូស្រ្តាលី ត្រូវភ្លើងឆេះបំផ្លាញ ក្នុងថ្ងៃគ្រីស្តម៉ាស ហើយ បច្ចុប្បន្នស្ថានភាព នៅតែបន្តស្ថិតក្នុង ភាពគ្រោះថ្នាក់នៅឡើយ នៅថ្ងៃសៅរ៍នេះ ដោយមន្ត្រីអូស្រ្តាលី បានធ្វើការសន្និដ្ឋានថា ហេតុការណ៍បែបនេះ អាចនឹងបន្តកើតមានជាថ្មី នារដូវក្តៅនេះ នេះបើយោង តាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Channe l News Asia ចេញផ្សាយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ។
ខណៈដែលភ្នាក់ងារ ពន្លត់អគ្គីភ័យ ៥០០នាក់ និងយន្តហោះចំនួន ១៣គ្រឿង ចុះជួយពន្លត់ភ្លើង ដែលឆាបឆេះ នៅដងផ្លូវនៃរដ្ឋ Victoria ក្រុមការងារ ក៏បានធ្វើការវាយ តម្លៃ ទៅលើផលខូចខាត ដែលបណ្តាលមក ពីគ្រោះ អគ្គីភ័យនេះ ដែលកើតឡើង នៅក្នុងថ្ងៃបុណ្យ គ្រីស្តម៉ាស នេះផងដែរ។
អ្នកនាំពាក្យ របស់ភ្នាក់ងារ សង្គ្រោះបន្ទាន់ បានឲ្យដឹងថា ភ្លើងបានឆាបឆេះ លំនៅដ្ឋានចំនួន ១១៦ខ្នង ក្នុងសហ គមន៍ចំនួន ពីរគឺ សហគមន៍ Wye River ដែលមានលំនៅ ដ្ឋាន ៩៨ខ្នង និងសហគមន៍ Seperation Creek មានចំនួន ១៨ខ្នង ដែលត្រូវភ្លើងឆេះ។
ភ្នាក់ងារ សង្គ្រោះបន្ទាន់ បានព្រមានថា ស្ថានភាពរាំងស្ងួត អាចបង្កជាគ្រោះអគ្គីភ័យ ដល់តំបន់ Great Ocean Road និង តំបន់ ផ្សេងទៀតក្នុងរដ្ឋ Victory ។ សូមជម្រាប ថា Great Ocean Road ជាតំបន់ ទេសចរណ៍ ដ៏ធំជាងគេនៅ អូស្រ្តាលី ដែលមានទេសភាព និងឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត៕